• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ "យ៉ាងយូរ​បំផុតត្រឹមឆ្នាំ ២០២៧ ត្រូវ​​រចនា ផលិត និង​សាកល្បងបាន​​បន្ទះឈីប semiconductor "

ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម semiconductor ដ៏ទូលំទូលាយ ហើយយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវការរចនា ផលិត និងធ្វើការសាកល្បងបានបន្ទះឈីប semiconductor។

ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ហើយត្រូវបានភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ស្ថាប័ន អង្គភាព និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងធំៗទូទាំងប្រទេស។

ពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងនានាបានចាត់ទុកថា វៀតណាមបានចាប់ផ្ដើមចូលរួមក្នុងដំណាក់កាលមានតម្លៃបន្ថែមខ្ពស់នៃឧស្សាហកម្ម semiconductor ពិភពលោកដូចជា៖ ការផលិតឧបករណ៍សម្ភារៈ និងគ្រឿងបន្លាស់ semiconductor  ហើយមានបំណងចង់ឱ្យមានរោងចក្រផលិតបន្ទះឈីបដំបូងគេដែលដឹកនាំដោយសារជីវកម្មទូរគមនាគមន៍យោធា - Viettel ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាដឹកនាំ។ រូបថត៖ VNA

ដោយសង្កត់ធ្ងន់ថា បន្ទះឈីប semiconductor គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបម្រើដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមមិនអាចឈរនៅម្ខាងបានទេ ប្រសិនបើខ្លួនចង់កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខិតខំប្រឹងប្រែង យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិតនិងសាកល្បងបន្ទះឈីប semiconductor មួយចំនួន។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ "កសាងប្រព័ន្ធអេកូឡូស៊ី semiconductor ដ៏ទូលំទូលាយ បរិយាប័ន្ន ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាព។ បំពេញតាមយន្តការ និងគោលនយោបាយ ជាពិសេសយន្តការនិងគោលនយោបាយលើកទឹកចិត្ត លុបបំបាត់ការរាំងស្ទះក្នុងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងកត្តាមនុស្ស។ គោលនយោបាយលើកទឹកចិត្តគួរតែផ្លាស់ប្តូរពីការទាក់ទាញការវិនិយោគទៅជាគោលនយោបាយអនុគ្រោះសម្រាប់ការផ្ទេរបច្ចេកវិទ្យា"៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិ ការ ដឹកនាំនៅក្នុងកិច្ចប្រជុំប្រធានបទនៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការសុក្រិត ស្ថាប័ន និងច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៥ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងតំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង និងស្ថាប័នមជ្ឈិមមួយចំនួន។

Top