• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអាណត្តិទី៣

នាថ្ងៃទី ៩ ខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៣ នៅវិមានប្រធានាធិបតីឥណ្ឌា ក្នុងទីក្រុងញូវដែលី។

នេះជាព្រឹត្តិការណ៍ពិសេសមួយ ដោយសារតែលោក Modi បានក្លាយជាមេដឹកនាំតែម្នាក់គត់ ក្រោយពីអតីតនាយករដ្ឋមន្ត្រី Jawaharlal Nehru ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រមុខរដ្ឋាភិបាលចំនួនបីដងជាប់ៗគ្នា ។ រួមជាមួយនឹងនាយករដ្ឋមន្ត្រី Narendra Modi សមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីអាណត្តិថ្មីក៏បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថត៖ PTI

ពិធីសច្ចាប្រណិធានចូលកាន់តំណែងបានប្រព្រឹត្តិទៅក្រោមលក្ខខណ្ឌសន្តិសុខតឹងរឹងក្នុងរដ្ឋធានីញូវដែលី។ ប៉ូលីសចរាចរណ៍ជាង ១.១០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងលំហូរចរាចរណ៍ ជួយសម្រួលដល់គណៈប្រតិភូចូលរួមពិធីនេះ។ ពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជិតខាង និងប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

Top