• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ស្តីពីការងារជួស​ជុល​ តាមកាលកំណត់សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។

 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យនៅប្រាង្គ (រូបថតៈ Thống Nhất – TTXVN)

អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការបម្រើយ៉ាងល្អសម្រាប់ភ្ញៀវរបស់គណៈកម្មាធិការគ្រប់គ្រងប្រាង្គ។ លោកបានចាត់ទុកថា កម្មាភិបាលរបស់គណៈ​កម្មាធិការ​គ្រប់គ្រងប្រាង្គ មិនត្រឹមតែមានលក្ខណៈសម្បត្តិនយោបាយយល់ជ្រាលជ្រៅអំពីប្រវត្តិសាស្ត្ រនិងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងពូកែភាសាដើម្បីអាចឧទ្ទេសនាមជាមួយភ្ញៀវដែលមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន​ហូជីមិញ​ទៀតផង។ លោកនាយករដ្ឋមន្ត្រីក៏បានលើកសរសើរការដែលគណៈកម្មាធិការគ្រប់គ្រងប្រាង្គបានដាំដើម​ឈើពិសិដ្ឋជុំញប្រាង្គផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top