ព័ត៌មាន
នាយករដ្ឋមន្ត្រីឡាវ លោកសុនសៃ ស៊ីផាន់ដូន មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម AFF ២០២៦
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ង្វៀន មិញតឹម បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន មានសារៈសំខាន់ជាពិសេស ដែលជាការបន្តជោគជ័យនៃបណ្តាដំណើរទស្សនកិច្ចរដ្ឋជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរនៅដើមឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះបង្ហាញពីលក្ខណៈខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពូនជ្រុំដោយឥតឈប់ឈរ ទំនាក់ទំនងកាន់តែស៊ីជម្រៅ អនុវត្តន៍ជាក់ស្តែងនូវខ្លំមសារ “ការផ្សារភ្ជាប់យុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។
ដោយចែករំលែកទស្សនៈនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ខាំផាវ អឺនថាវ៉ាន់ បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវ ចែករំលែកសាមគ្គីភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ដោយ លើសពីក្របខ័ណ្ឌការទូតប្រពៃណី ដើម្បីក្លាយជាចំណងសម្រាប់ការអភិវឌ្ឍ និងសន្តិសុខរួម។
លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមក្នុងរយៈពេល ២០២៦-២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាលទ្ធផលជាក់ស្តែង ដែលមានគោលបំណងបង្កើនភាពធន់ក្នុងតំបន់៕





