• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឱ្យវិស័យការទូតលើកកម្ពស់កម្រិតការទូតពហុភាគីរបស់វៀតណាម

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ក្រសួងការបរទេស ដំណាក់កាល ២០២៥-២០៣០។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងមហាសន្និបាត។ រូបថត៖ VNA

នៅក្នុងមហាសន្និបាតនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យវិស័យការទូតបន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវ  ច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ និងវិធីសាស្រ្ត អនុវត្តកិច្ចការបរទេសលើគ្រប់វិស័យ; កសាងវិស័យការទូតលើគ្រប់ជ្រុងជ្រោយ និងទំនើប ដែលពោរពេញទៅដោយអត្តសញ្ញាណការទូតវៀតណាម - រឹងមាំក្នុងគោលការណ៍ បត់បែនក្នុងយុទ្ធសាស្ត្រ មានភាពមនុស្សធម៌និងសប្បុរសក្នុងការប្រតិបត្តិ រឹងប៉ឹងចំពោះផលប្រយោជន៍ជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “បំពេញល្អជាងទៀតនូវតួនាទីតភ្ជាប់៖ បង្កើនការទូតទ្វេភាគីដើម្បីភ្ជាប់ទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស; តភ្ជាប់សេដ្ឋកិច្ច; តភ្ជាប់វប្បធម៌; តភ្ជាប់ឌីជីថលនិងបច្ចេកវិទ្យា; តភ្ជាប់មនុស្ស...។  “បំពេញល្អជាងទៀត” បេសកកម្មអន្តរជាតិ; លើកកម្ពស់កម្រិតនៃការទូតពហុភាគីរបស់វៀតណាម; បន្តលើកកម្ពស់តួនាទីនិងឋានៈរបស់ប្រទេសជាតិក្នុងការចូលរួមយ៉ាងសកម្មលើការបង្កើតនិងកែទម្រង់អភិបាលកិច្ចសកល ជាពិសេសនៅក្នុងវេទិកា និងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ”។

លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានប្រគល់រង្វាន់ និងលើកតម្លើងគំរូឆ្នើមៗក្នុងដំណាក់កាល ២០២០-២០២៥។ រូបថត៖ VNA

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ការអនុវត្តចលនាប្រឡងប្រណាំងដោយមជ្ឈិមបំផុសឡើង វិស័យការទូតសម្រេចបានសមិទ្ធផលលេចធ្លោ ដែលជាចំណុចភ្លឺស្វាងមួយក្នុងកិច្ចការបរទេស។ ទាក់ទងនឹងការទូតពហុភាគី វៀតណាមបានបំពេញដោយជោគជ័យរាល់ តួនាទីសំខាន់ៗដូចជា៖ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ប្រធានអាស៊ាននៅឆ្នាំ ២០២០; រៀបចំវេទិកាអនាគតអាស៊ានដោយជោគជ័យ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យ ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top