• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញត្រួតពិនិត្យ ស្ថានភាពអនុវត្តគម្រោងសំខាន់ៗមួយចំនួននៅតំបន់សេដ្ឋកិច្ច Nghi Son

អញ្ជើញថ្លែងមតិនៅរោងចក្រ ចម្រាញ់គីមីឥន្ធនៈ Nghi Son លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលគុយវ៉ែត និងជប៉ុន ដែលបានវិនិយោគក្នុងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son រួមចំណែកធានាការផ្គត់ផ្គង់ប្រេងសាំងសម្រាប់វៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chính អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កំពង់​ផែ​ Nghi Son។ រូបថត៖ TTXVN
នាព្រឹកថ្ងៃទី ១១ វិច្ឆិកា នៅខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនានិងត្រួតពិនិត្យការអនុវត្តគម្រោងសំខាន់ៗមួយចំនួន នៅតំបន់សេដ្ឋកិច្ច Nghi Son ហើយជូនអំណោយដល់កម្មករនៃតំបន់សេដ្ឋកិច្ច រួមមាន៖ រោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son; កំពង់ផែសមុទ្រ Nghi Son; រោងចក្រដែកថែប Nghi Son។
យោងតាមគណៈគ្រប់គ្រងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son វិនិ យោគិននៃគម្រោងនេះគឺក្រុមហ៊ុនចម្រាញ់គីមីឥន្ធនៈ Nghi Son (NSRP) ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN) រួមចំណែកទុនចំនួន ២៥,១%; IKC ជប៉ុន ៣៥,១%; KPI គុយវ៉ែត ៣៥,១% និង MCI ជប៉ុន ៤,៧%។ រោងចក្រមានសមត្ថ ភាពកែច្នៃប្រេងឆៅចំនួន 10 លានតោនក្នុងមួយឆ្នាំ។ អញ្ជើញថ្លែងមតិនៅរោងចក្រ ចម្រាញ់គីមីឥន្ធនៈ Nghi Son លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលគុយវ៉ែត និងជប៉ុន ដែលបានវិនិយោគក្នុងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son រួមចំណែកធានាការផ្គត់ផ្គង់ប្រេងសាំងសម្រាប់វៀតណាម។ លោកនាយក រដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា នេះជាគម្រោងសាជីវកម្មដ៏ធំបំផុតនាពេល បច្ចុប្បន្ន ហើយបានស្នើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនចម្រាញ់គីមីឥន្ធនៈ Nghi Son (NSRP) ដឹកនាំអង្គភាពនានា រៀបចំនិងដំណើរការរោងចក្រដោយធានាដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងការការពារបរិស្ថាន; ផលិត និងផ្គត់ផ្គង់ប្រភពប្រេងសាំងឱ្យបានគ្រប់ គ្រាន់ ដើម្បីបម្រើទីផ្សារក្នុងស្រុក ជាពិសេសក្នុងខែចុងក្រោយនៃឆ្នាំនេះ នៅពេលដែល តម្រូវការកើនឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top