• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង (រូបថត៖ TTXVN)


នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទលើកទី ២៦ នៃបណ្ដាភាគី ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីបារាំងលោក Jean Castex។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួម COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា បន្ទាប់មកនឹងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។

ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម COP26 បានបង្ហាញយ៉ាងខ្លាំងក្លានូវសារអំពីប្រទេសវៀតណាមមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលអំពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់វៀតណាម ក៏ដូចជាការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នក្នុងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ដំណើរទស្សនកិច្ចការងារ នៅចក្រភពអង់គ្លេស និងដំណើរទស្សនកិច្ចការងារជាផ្លូវការនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងរួមចំណែកក្នុងការពង្រឹងទំនុកទុកចិត្តផ្នែកនយោបាយ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីឲ្យកាន់តែស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយ ហើយរួមចំណែកនាំទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រទាំងពីរនេះឲ្យកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យនយោបាយ ការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ សន្តិសុខ និងការពារជាតិ។

ដំណើរទស្សនកិច្ចនេះបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីក្នុងទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ ហើយថែមទាំងជាដៃគូគួរឲ្យជឿទុកចិត្ត ប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top