• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ផ្ញើសារលិខិត​អបអរសាទរជូន​ចំពោះ​បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យតេតចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យតេតចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២២ របស់បងប្អូនជនរួមជាតិខ្មែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើសារលិខិតអបអរសាទរជូនចំពោះបងប្អូនជនរួមជាតិ និងអ្នកមុខអ្នកការជនជាតិខ្មែរ។
  រូបថត៖ baochinhphu.vn  

បុណ្យតេតចូលឆ្នាំថ្មីប្រពៃណីគឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់​បងប្អូនជនរួមជាតិខ្មែរ ហើយជាបុណ្យតេតដែលពោរពេញដោយក្តីសង្ឃឹម សេចក្ដីសប្បាយរីករាយ និងជំនឿទុកចិត្ត ក៏ដូចជាគ្រាដ៏ពិសិដ្ឋឆ្លងឆ្នាំថ្មី ចូលរដូវទឹកឡើង រដូវភ្ជួររាស់ រដូវធ្វើពលកម្ម ឆ្ពោះទៅរកឆ្នាំថ្មី សិរីមង្គល វិបុលសុខ មហាប្រសើរ ចម្រើនរុងរឿង មនុស្សគ្រប់គ្នាមានសុខភាពល្អបរិបូរ សម្បូរធូធារ សុភមង្គល រដូវអំណោយផលឆ្នាំ ២០២២ គឺជាឆ្នាំគន្លឹះដ៏សំខាន់ក្នុងការអនុវត្តរាល់គោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១ - ២០២៥ ហើយជាឆ្នាំ ដំបូងនៃការអនុវត្តគោលនយោបាយធំៗចំនួនពីរអំពីកិច្ចការជនជាតិ ដោយ​បើកចេញឱកាស និងកាលានុវត្តភាពថ្មីសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់ដែលមានការវិវឌ្ឍជាច្រើន ហើយជំងឺរាតត្បាតកូវីដ-១៩ បន្តវិវឌ្ឍយ៉ាងស្មុគស្មាញ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណង និងជំនឿជាក់ថា បងប្អូនជនរួមជាតិ និងអ្នកមុខអ្នកការជនជាតិខ្មែរនឹងបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ឆន្ទៈឈានឡើងពីបាតដៃ បញ្ញា ដោយផ្អែកលើមូលដ្ឋានវប្បធម៌អត្តសញ្ញាណ និងប្រពៃណីស្នេហាជាតិ ដើម្បីរួមជាមួយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ប្តេជ្ញាចិត្ត ជំនះពុះពារលើរាល់ការលំបាកសាកល្បងមិនត្រូវធ្វេសប្រហែស ចំពោះ​ជំងឺរាតត្បាត ហើយ ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top