• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យលើជ្រុង ជ្រោយជាច្រើននោះ គឺ៖ រួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក; ជំរុញ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងវៀតណាម-អាមេរិក; បញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាក អន្តរជាតិ។

  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវ ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យលើជ្រុង ជ្រោយជាច្រើននោះ គឺ៖ រួមចំណែកដល់ការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក; ជំរុញ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងវៀតណាម-អាមេរិក; បញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាក អន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អញ្ជើញទៅទស្សនានិងធ្វើការនៅទីក្រុងចំនួន ៤ គឺ Washington D.C, Boston, New York និង San Francisco ជាមួយនឹងសកម្មភាពទាំងធំនិងតូចជាង ៥០។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងសុន្ទរកថានៅសម័យប្រជុំនានានៃកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិក; ជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអាស៊ានមួយ ចំនួនក្នុងឱកាសនេះ ដូចជានាយករដ្ឋមន្ត្រីឡាវ កម្ពុជា សិង្ហបុរី និងប្រធានាធិបតីឥណ្ឌូនេស៊ី។

លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គការសហ ប្រជាជាតិ ដូចជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាយិកាប្រតិបត្តិមូលនិធិ កុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រធានមហាសន្និបាតអង្គការសហ ប្រជាជាតិ អគ្គនាយក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ហើយទទួលជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក និងថ្នាក់ដឹកនាំ នៃទីក្រុងមួយចំនួនរបស់អាមេរិកផងដែរ។

ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញទស្សនកិច្ច ការងារនៅអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់​វៀតណាម​ក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បី សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ធ្វើ ពិពិធកម្មទំនាក់ទំនងកិច្ចបរទេស; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ; ធានាផលប្រយោជន៍ខ្ពស់បំផុត របស់ប្រទេសជាតិ-ប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផល ប្រយោជន៍ទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top