• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ អភិវឌ្ឍន៍ទីផ្សារ​ទុន​ប្រកបដោយ​សុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព

នារសៀលថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី “ការអភិវឌ្ឍទីផ្សារទុនប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពដ៏សំខាន់ៗនៃខឿនសេដ្ឋកិច្ច”។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ អភិវឌ្ឍន៍ទីផ្សារ​ទុន​ប្រកបដោយ​សុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh   

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា៖ ក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មី បើកទ្វារ និងធ្វើសមាហរណកម្មនោះ វៀតណាមសម្រេចបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើន ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់នៃទីផ្សារទុន - បណ្តាញកៀរគរទុនរយៈពេលមធ្យមនិងរយៈពេលវែង រួមជាមួយនឹងទីផ្សាររូបិយវត្ថុ និងបណ្តាញកៀរគរទុនរយៈពេលខ្លី ដើម្បីបង្កើតទីផ្សារហិរញ្ញវត្ថុ ដែលដើរតួជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា តាមរយៈសន្និសីទនេះ បណ្ដាស្ថាប័នគ្រប់គ្រង សមាជិកទីផ្សារ សហគមន៍ធុរកិច្ច និងវិនិយោគិនជាមួយស្មារតីទីផ្សារស្អាតស្អំ ការពារសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ធុរកិច្ច សហគ្រាស ដើម្បីនាំទីផ្សារឈានទៅក្នុងគន្លងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមមានមូលដ្ឋានដ៏រឹងមាំ ហើយជឿជាក់លើការអភិវឌ្ឍទីផ្សារ ដោយផ្តើមចេញពីតថភាពជាក់ស្ដែង យថាទស្សន៍អភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចវៀតណាម។ អ្នកជំនាញដែលមានកិត្យានុភាពទាំងជាតិ និងអន្តរជាតិសុទ្ធតែបានអះអាងថាទីផ្សារទុននិងទីផ្សារមូលបត្រវៀតណាមមានកត្តាមូលដ្ឋានដ៏រឹងមាំពីសក្ដានុពល និងយថាទស្សន៍នៃខឿនសេដ្ឋកិច្ច និងភាពរស់រវើក ប្រសិទ្ធភាពនៃវិស័យផលិតកម្ម និងធ្វើអាជីវកម្មដើម្បីប្រែក្លាយទៅជាទីផ្សារលេចចេញថ្មីប្រកបដោយជោគជ័យរបស់តំបន់ និងពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top