• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅបញ្ជាការដ្ឋានប៉ូលីសចល័ត


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅបញ្ជាការដ្ឋានប៉ូលីសចល័ត

ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វ​ស័ក ២០១៧ នា​រសៀលថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០១៧ នាយក​រដ្ឋមន្ត្រី​វៀត​ណាម ​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ​​សាក​​សួរ​សុខ​ទុក្ខ និង​ត្រួត​ពិនិត្យ​ស្មារតី​ត្រៀម​ខ្លួន​ជា​ស្រេច​តស៊ូ​ប្រយុទ្ធ នៅបញ្ជាការដ្ឋាន​​ប៉ូលីស​ចល័ត។ សង្កត់​ធ្ងន់​ទៅលើ​ស្ថានភាព​ក្នុង​និង​ក្រៅ​ប្រទេស ពិសេស​គឺបំរ៉ែបំរូលដ៏​​ពិបាក​ព្យាករណ៍ និង​ស្មុគ្រ​ស្មាញ​របស់​ជន​ល្មើស​ក្នុង​ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រី​បានចាត់​ទុកថា​៖ នេះ​ជា​ឧបសគ្គ ដែល​ជះឥទ្ធិពល​ផ្ទាល់ទៅលើការ​ងារធានា សន្តិសុខជាតិ និង​រក្សា​សណ្ដាប់​ធ្នាប់​សង្គម​។ នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានលើកច្បាស់​​ថា​៖ ភារកិច្ច​សំរាប់​កងកម្លាំង​នគរបាល​ប្រជាជន​និយា​យរួម និង​ចំពោះកង​កម្លាំង​​ប៉ូលីស​ចល័ត​និយាយ​ដោយ​ឡែក​ក្នុង​ឆ្នាំ២០១៧​នេះ និង​ឆ្នាំជាបន្តគឺធ្ងន់ធ្ងរណាស់។ ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ជឿជាក់​ថា៖ ដោយ​មានប្រពៃណីតស៊ូប្រឆាំង និងអភិវឌ្ឍន៍ ​ប៉ូលី​ស​ចល័ត​នឹង​សម្រេចរាល់ភារកិច្ច ដែលបានប្រគល់ជូនដណ្ដើមបាន​​ជ័យ​ជំនះ​​ថ្មី​ក្នុង​ឆ្នាំ ​២០១៧ រួមចំណែក​រក្សារឹងមាំ​មាតុប្រទេស​សង្គម​និយម៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២

លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២

នេះជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២” ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ។

Top