• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យត្រៀមរៀបចំបញ្ជីមុខទំនិញដែលត្រូវចរចាដើម្បីនាំអត្រាពន្ធមកត្រឹមសូន្យ

នារសៀលថ្ងៃទី ៥ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានា ដើម្បីពិភាក្សាអំពីដំណោះស្រាយជាបន្ទាន់ និងយូរអង្វែង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធបដិការលើទំនិញនាំចេញរបស់វៀតណាម។

កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗបន្ទាប់

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

ពីអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម កាលពីថ្ងៃទី ៤ មេសា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដែលក្នុងនោះបានបង្ហាញសារថា វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីនាំអត្រាពន្ធនាំចូលមកត្រឹម ០% សម្រាប់ទំនិញដែលនាំចូលពីសហរដ្ឋ អាមេរិក ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកអនុវត្តន៍ពន្ធស្រដៀងគ្នាលើទំនិញដែលនាំចូលពីប្រទេស វៀតណាម ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការផ្តោតសំខាន់លើការត្រៀមរៀបចំបញ្ជីរាយនាមមុខទំនិញដែលត្រូវចរចាដើម្បីនាំអត្រាពន្ធមកត្រឹមសូន្យ។

“ស្មារតីទូទៅគឺត្រៀមខ្លួនជាស្រេចចរចាជាមួយសហរដ្ឋអាមេរិកដើម្បីនាំអត្រាពន្ធមកត្រឹមសូន្យលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ វៀតណាមក៏បានស្នើឲ្យអាមេរិកអនុវត្តន៍អត្រាពន្ធដូចគ្នាដែរ។ នេះគឺជាសារដ៏ធំបំផុត។ ទីពីរគឺបញ្ជីទំនិញដែលសម្រេចដោយរដ្ឋាភិបាលផងដែរ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ ដើម្បីឲ្យឧបនាយករដ្ឋមន្ត្រី Ho Duc Phoc ទៅជួបចរចា។ ឧបនាយករដ្ឋមន្ត្រី Ho Duc Phoc ទទួលបន្ទុកធ្វើការសម្រេចចិត្តនៅតុចរចាតាមបាវចនា៖ “ប្រកាន់ខ្ជាប់នូវគោលជំហរ ឆ្លើយតបដោយបត់បែនតាមកាលៈទេសៈ”។

នាយប់ថ្ងៃទី ៥ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc នឹងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី  លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

Top