• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ទីផ្សារការងារ

ចាប់ពីដើមឆ្នាំ ២០២០ មក ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង និងវិវឌ្ឍន៍យ៉ាងស្មុគស្មាញបានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងារក្នុងប្រទេស។ បក្ស និងរដ្ឋបានយកចិត្តទុកដាក់ដឹកនាំ ចេញផ្សាយ និងអនុវត្តន៍គោលការណ៍ គោលនយោបាយស្ដីពីទីផ្សារការងារជាច្រើន។
  សន្និសីទទូទាំងប្រទេសស្ដីពី"ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី ២០ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេសស្ដីពី"ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" តាមអនឡាញជាមួយគណៈកម្មាធិការខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅទីផ្សារការងារនៅវៀតណាមបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយ កាន់តែធ្វើសមាហរណកម្មពីមួយថ្ងៃទៅមួយថ្ងៃ ហើយជ្រៀតចូលទីផ្សារការងារក្នុងតំបន់ និងនៅលើពិភពលោកជាជំហានៗ។ ទោះយ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ ២០២០ មក ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង និងវិវឌ្ឍន៍យ៉ាងស្មុគស្មាញបានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងារក្នុងប្រទេស។ បក្ស និងរដ្ឋបានយកចិត្តទុកដាក់ដឹកនាំ ចេញផ្សាយ និងអនុវត្តន៍គោលការណ៍ គោលនយោបាយស្ដីពីទីផ្សារការងារជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍទីផ្សារការងារនៅតែប្រឈមនឹងការលំបាក សាកល្បងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៖ “សន្និសីទថ្ងៃនេះ ក្រោមប្រធានបទ "អភិវឌ្ឍន៍ទីផ្សារការងារប្រកបដោយ ភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម" ដើម្បីរួមគ្នា វាយតម្លៃ លើសមិទ្ធិផលដែលសម្រេចបានរបស់ទីផ្សារការងារក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងទទួលស្គាល់ដោយស្មោះត្រង់នូវចំណុចខ្វះខាត ការជំពាក់ជំពិន ការលំបាក សាកល្បង និងបញ្ហាបច្ចុប្បន្ន ដើម្បី មានដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍទីផ្សារការងារនារយៈពេលខាងមុខ ជាពិសេសគឺម្ចាស់ការឆ្លើយតបនឹងកាលៈទេៈចៃដន្យ មិននឹកស្មានដល់ និងបញ្ហាកើតមានឡើងក្នុងទីផ្សារផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម

រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរមន្ទីរពេទ្យកីឡាវៀតណាម និងមន្ទីរពេទ្យពហុព្យាបាល Tam Anh ក្នុង ឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)។

Top