• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាសាលា បឋមសិក្សាទីរួមស្រុក Yen Lap ខេត្ត Phu Tho

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាសាលាបឋមសិក្សា Yen Lap ទីរួមស្រុក Yen Lap ខេត្ត Phu Tho។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាសាលា បឋមសិក្សាទីរួមស្រុក Yen Lap ខេត្ត Phu Tho  

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និងកោតសរសើរដល់ខេត្ត Phu Tho ដែលបានយកចិត្តទុកដាក់លើការវិនិយោគ មានគោលនយោបាយអភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល ហើយសម្រេចបានលទ្ធផលជាវិជ្ជមាន។ អត្រាសាលារៀនទទួលបានស្តង់ដារជាតិគឺស្ថិតនៅលំដាប់កំពូលនៃប្រទេសជាតិ។ គុណភាពអប់រំរបស់ខេត្តជាប់ចំណាត់ថ្នាក់ជួរមុខក្នុងចំណោមបណ្ដាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង។ ទៅយ៉ាងណាក៏ដោយ ដើម្បីលើកកំពស់គុណភាពអប់រំរបស់ខេត្តនិយាយរួម និងរបស់សាលាបឋមសិក្សា Yen Lap និយាយដោយឡែក លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Phu Tho អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការបង្កើនលក្ខខ័ណ្ឌ ធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងគុណភាពអប់រំថ្នាក់មត្តេយ្យសិក្សា និងមធ្យមសិក្សា; ជ្រើសរើស និងប្រើប្រាស់សៀវភៅសិក្សា និងឯកសារយោងស្របតាមបទប្បញ្ញត្តិ ហើយ មានផែនការផ្ដល់សៀវភៅសិក្សាជូនសិស្សានុសិស្សក្រីក្រ និងសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាក នៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ផ្នែកអប់រំខេត្តយកចិត្តទុកដាក់ជាពិសេសលើភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធានាសុវត្ថិភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាព ដើម្បីសិស្សានុសិស្សនឹងនរចិត្តទៅសាលាប្របដោយសុវត្តិភាព ហើយអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូនឹងនរចិត្ត លែងបារម្ភ។ លោកនាយករដ្ឋមន្ត្រី បានជូនពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាទីរួមស្រុក Yen Lap ទទួលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ពោរពេញដោយភាពស្វាហាប់ មានសុខភាពល្អ និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top