• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ជប៉ុន (១៩៧៣-២០២៣) និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ១៦ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅវិមាននាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាការងារ ហើយជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៅក្នុងគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាការដែលតម្លៃសរុបនៃកម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងឆ្នាំនេះបានលើសពីចំនួន ១០០ ពាន់លានយ៉េន (ជាង ៧០០ លានដុល្លារអាមេរិក) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ ជប៉ុនបន្តផ្តល់កម្ចី ODA ជំនាន់ថ្មីសម្រាប់គម្រោងយុទ្ធសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជា៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង រថភ្លើងក្នុងទីក្រុង ឧស្សាហកម្មគាំទ្រ ចង្កោមឧស្សាហកម្មថ្មី ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសុខាភិបាល ... នៅវៀតណាម; គាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសជប៉ុនក្នុងវិស័យផលិតរថយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ និង វាយនភណ្ឌ។ ល។

លោកនាយករដ្ឋមន្ត្រី Kishida Fumio អះអាងថា ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនពីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ហើយឯកភាពរួមជាមួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វិស័យផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នតាមរយៈមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមសហគមន៍ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅអាស៊ី (AZEC) ដែលបង្កើតឡើងដោយប្រទេសជប៉ុន។

ដោយវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពជាង ៥០០ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងក្នុងឆ្នាំនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកគ្រប់គ្រងកម្រិតយុទ្ធសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងទេសចរណ៍។ នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ODA មួយចំនួនរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top