• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន - GCC និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យសំខាន់ ដែលរួមជាមួយប្រទេសអាស៊ាននានាបង្ហាញ នូវឋានៈថ្មី ឯករាជ្យភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងពង្រឹងទំនុកចិត្តផ្នែក នយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងអារ៉ាប៊ីសាអូឌីតផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ chinhphu.vn)

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចាកចេញពីរដ្ឋធានីហាណូយ ដើម្បី ចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហ ប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ តុលា តាមការអញ្ជើញរបស់ព្រះ មហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះអង្គ Salman bin Abdulaziz Al Saud។

ដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យសំខាន់ ដែលរួមជាមួយប្រទេសអាស៊ាននានាបង្ហាញ នូវឋានៈថ្មី ឯករាជ្យភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងពង្រឹងទំនុកចិត្តផ្នែក នយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងអារ៉ាប៊ីសាអូឌីតផងដែរ។ តាមនោះ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងអង្គការសំខាន់ជួរមុខចំនួនពីរនៅអាស៊ីអាគ្នេយ៍ និងតំបន់ឈូងសមុទ្រពែក្ស ក៏ដូច ជាជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកំពស់ប្រសិទ្ធ ភាពកិច្ចសហប្រតិបត្តិការរវាងវៀតណាម-អារ៉ាប៊ីសាអូឌីត។

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីក៏បានរួមចំណែកអនុវត្តន៍យ៉ាងសកម្មនូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ សារាចរណ៍លេខ២៥ របស់គណៈលេខាស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុ ភាគីរហូតដល់ឆ្នាំ២០៣០; បញ្ចេញសារស្ដីពីការសន្យាយ៉ាងមុតមាំ និងការរួមចំណែក ដោយមានការទទួលខុសត្រូវរបស់ប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ស្មោះ ត្រង់ ជឿទុកចិត្តបាន ត្រៀមខ្លួនជាស្រេចពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក កសាងបរិយាកាសតំបន់ និង អន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាពជាមួយប្រទេសដទៃទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top