• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅអារ៉ាប៊ីសាអូឌីត

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - GCC លោកនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា អាស៊ាន និង GCC ចាំបាច់ត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ នាំកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរឆ្ពោះទៅរកការរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាង មុខ ដើម្បីក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រី ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman។ (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី២១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សា សហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស (GCC) និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា តាមការអញ្ជើញ របស់ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃប្រទេសម្ចាស់ផ្ទះ។

ក្នុងរយៈពេលត្រឹមតែជាង២ថ្ងៃធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសកម្មភាពទ្វេភាគី និងពហុភាគីជាង២០។ លោក នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំជាន់ ខ្ពស់អាស៊ាន - GCC; ជួបសន្ទនាទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសដែល ចូលរួមកិច្ចប្រជុំដូចជា៖ នាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតី ហ្វីលីពីន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រះមហាក្សត្រកាតា ប្រធានាធិបតី UAE...; ទន្ទឹមនឹងនោះ គឺសកម្មភាពទ្វេភាគីជាច្រើនដើម្បីជំរុញទំនាក់ ទំនងពហុវិស័យជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - GCC លោកនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា អាស៊ាន និង GCC ចាំបាច់ត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ នាំកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរឆ្ពោះទៅរកការរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាង មុខ ដើម្បីក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញការតភ្ជាប់ចំនួនបី រួមមាន ការតភ្ជាប់មនុស្ស វប្បធម៌ និងពលកម្ម; ការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍; ការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - GCC ដើម្បីសន្តិភាព ស្ថិរភាព និងវិបុល ភាពនៃតំបន់ទាំងពីរ និងពិភពលោកទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top