• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយអគ្លេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ចិនមានការយកចិត្តទុកដាក់ខ្ពស់ ហើយជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយវៀតណាម ជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយអ្នកជិតខាង; គាំទ្រវៀតណាមការពារឯករាជ្យជាតិ និងសេចក្តីថ្លៃថ្នូរជាតិ; ប្រកាន់ខ្ជាប់នូវការគាំទ្រប្រទេសវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នឹងកសាង សង្គមនិយមប្រកបដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេសជាតិ។

មេដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមជាន់ខ្ពស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរសហការគ្នាក្នុងការកសាងគម្រោងធំៗ ដែលមានលក្ខណៈជានិមិត្តរូបខ្ពស់ មានប្រសិទ្ធភាពជាក់ស្ដែង និងនិរន្តរភាព; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក ផ្លូវគោក និងច្រកទ្វារព្រំដែន; ស្វាគមន៍ប្រទេសចិនក្នុងការបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មុខទំនិញកសិផលសំខាន់ៗរបស់វៀតណាមចូលក្នុងទីផ្សារចិន និងជួយសម្រួលឲ្យទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុបតាមរយៈប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ និងកសាងជាសាកល្បងនូវតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន និងកសាងច្រកទ្វារព្រំដែនឆ្លាតវៃផងដែរ។

ដោយវាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនមានបំណងចង់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ លើកកំពស់លក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកនិងទីតាំងភូមិសាស្ត្រជិតស្និទ្ធគ្នារវាងសេដ្ឋកិច្ចទាំងពីរ; ពិចារណាលើការអនុវត្តជាសាកល្បងនៃតំបន់សេដ្ឋកិច្ចឆ្លងដែន ព្រមទាំងបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម គាំទ្រសហគ្រាសចិនបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មដែលទើបលេចចេញ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពបន្តរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top