• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមសន្និសីទបុកសរុបប្រតិបត្តិការធនាគារក្នុងឆមាសទី១នៃឆ្នាំ២០២៣

សន្និសីទនេះត្រូវបាន ធនាគាររដ្ឋវៀតណាមរៀបចំឡើងតាមទម្រង់ដោយផ្ទាល់នៅ ទីស្នាក់ការធនាគាររដ្ឋវៀតណាម (រដ្ឋធានីហាណូយ) និងតភ្ជាប់តាមប្រព័ន្ធវីដេអូជា មួយនឹងសាខាធនាគាររដ្ឋនៅខេត្តក្រុងទាំង ៦៣ លើទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងថ្នាក់ដឹកនាំផ្នែកធនាគារចូលរួមសន្និសីទ។ (រូបថត៖ VGP)

ធនាគារជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច តើសរសៃឈាមធ្វើចរាចរបានល្អដែរឬអត់គឺអាស្រ័យលើប្រសិទ្ធភាពប្រតិបត្តិការនៃផ្នែកធនាគារ និងតួនាទីសម្រុះសម្រួលរបស់ធនាគាររដ្ឋ។ ដូច្នេះ ការសម្រុះសម្រួលត្រូវតែមានភាពឆាប់រហ័ស ទាន់ពេលវេលា បត់បែន និងប្រសិទ្ធភាព ដោយចាំបាច់ត្រូវដាក់ផលប្រយោជន៍រួម និងផលប្រយោជន៍ ប្រជាពលរដ្ឋជាចម្បងបង្អស់។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាព្រឹកថ្ងៃទី ១៥ កក្កដា ក្នុងសន្និសីទបូកសរុបប្រតិបត្តិការធនាគារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តន៍ភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២៣។ សន្និសីទនេះត្រូវបាន ធនាគាររដ្ឋវៀតណាមរៀបចំឡើងតាមទម្រង់ដោយផ្ទាល់នៅ ទីស្នាក់ការធនាគាររដ្ឋវៀតណាម (រដ្ឋធានីហាណូយ) និងតភ្ជាប់តាមប្រព័ន្ធវីដេអូជា មួយនឹងសាខាធនាគាររដ្ឋនៅខេត្តក្រុងទាំង ៦៣ លើទូទាំងប្រទេស។

អំពីភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៣ និងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្ត ដំណោះស្រាយគ្រប់គ្រងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពម្ចាស់ការ បត់បែន មានការបន្ធូរបន្ថយដ៏សមស្រប និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បី ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ជំរុញកំណើនដោយផ្សាភ្ជាប់នឹង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា; ផ្ដល់អាទិភាពដល់ការប្រើប្រាស់ ការ វិនិយោគ និងការនាំចេញ។ ទន្ទឹមនឹងនោះ បន្តពិនិត្យឡើងវិញ កែលម្អស្ថាប័ន យន្តការ និងគោលនយោបាយស្តីពីរូបិយវត្ថុ និងធនាគារផងដែរ។

ទាក់ទងនឹងសកម្មភាពឥណទាន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋ ផ្ដោតសំខាន់លើការគ្រប់គ្រងកំណើនសមតុល្យឥណទានដោយមានរចនាសម្ព័ន្ធសមហេតុផល បំពេញតម្រូវការដើមទុនឥណទានសម្រាប់ខឿនសេដ្ឋកិច្ច; តម្រង់ទិសដើម ទុនឥណទានទៅក្នុងវិស័យផលិតកម្ម អាជីវកម្ម វិស័យអាទិភាព និងកម្លាំងចលករនៃ កំណើន; បន្តអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយដ៏ខ្លាំងក្លា ដើម្បីកាត់បន្ថយ អត្រាការប្រាក់ជាមធ្យម ជាពិសេសអត្រាការប្រាក់កម្ចី។ សម្រាប់អង្គការឥណទាន លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យអនុវត្តន៍ដំណោះស្រាយសន្សំសំចៃថ្លៃដើម; កាត់បន្ថយ សម្រួល លើកកំពស់លក្ខណៈសាធារណៈនិងតម្លាភាពនៃនីតិវិធីផ្តល់ប្រាក់កម្ចី ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់អាជីវកម្មនិងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top