• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អភិវឌ្ឍន៍​តំបន់​ណាមបូភាគខាង​កើតជាមួយ “ការត្រិះរិះផ្លាស់ប្ដូរថ្មី – ទម្លុះទម្លាយថ្មី – តម្លៃថ្មី ”

តំបន់ណាមបូខាងកើតគឺជាទីកន្លែង “ប្រមូលផ្ដុំសក្ដានុពល និងប្រៀបខ្លាំង” ដោយមានឋានៈ និងតួនាទីសំខាន់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសទាំងមូល។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទស្សនាស្តង់ដាក់តាំងផលិតផលបច្ចេកវិទ្យា កសិកម្ម សិប្បកម្ម និងសេវាកម្មរបស់តំបន់​ណាមបូភាគខាង​កើត។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តន៍កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤ ចុះថ្ងៃទី ៧ តុលា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខនោតំបន់ណាមបូខាងកើតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងការជំរុញវិនិយោគក្នុងតំបន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា តំបន់ណាមបូខាងកើតគឺជាទីកន្លែង “ប្រមូលផ្ដុំសក្ដានុពល និងប្រៀបខ្លាំង” ដោយមានឋានៈ និងតួនាទីសំខាន់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីនាំតំបន់ណាមបូខាងកើតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាគឺចាំបាច់ត្រូវមាន “ការត្រិះរិះផ្លាស់ប្ដូរថ្មី – ទម្លុះទម្លាយថ្មី – តម្លៃថ្មី”៖ “តម្លៃថ្មីគឺមានន័យថា នាំមកនូវល្បឿនកំណើនលឿនជាង រួមវិភាគទានដល់ GDP ខ្ពស់ជាងប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនៅតំបន់ផ្សេងៗទៀត ហើយត្រូវប្រៀបធៀបជាមួយតំបន់ និងអន្តរជាតិ។ ខិតខំប្រឹងប្រែង សម្រេចឲ្យបានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សឱ្យកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺត្រូវស្មើនឹងប្រទេស និងតំបន់អភិវឌ្ឍន៍មួយចំនួន។ តម្លៃថ្មីទី ៤ គឺ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ តភ្ជាប់ប្រទេសទាំងមូល និងតភ្ជាប់អន្តរជាតិត្រូវមានលកក្ខណៈល្អបំផុត។ តម្លៃថ្មីទី ៥ គឺត្រូវជំនះពុះពារលើផលវិបាកដោយសារការប្រែប្រួលអាកាសធាតុ ពាក់ព័ន្ធនឹងបរិស្ថាន។ តម្លៃថ្មីដ៏សំខាន់បំផុតរបស់តំបន់គឺត្រូវរួមចំណែកយ៉ាងសំខាន់ ប្រកបដោយប្រសិទ្ធភាព កសាងខឿនសេដ្ឋកិច្ចទីផ្សារតម្រង់ទិសដៅសង្គមនិយម កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ លើគ្រប់ជ្រុងជ្រោយ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និងកសាងប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាព ប្រជាជនវៀតណាមមានសុភមង្គល សម្បូរធូធារផងដែរ”។

ក្នុងសន្និសីទនេះ ប្រតិភូជាច្រើនបានថ្លែងមតិអន្តរាគមន៍ សំណើ និងលើកដំណោះស្រាយសមស្រប វិជ្ជមាន ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងជាច្រើនសម្រាប់តំបន់ណាមបូខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top