• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ប្រព័ន្ធធនាគារដើរតួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច

លទ្ធផលសម្រេចបានក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ និងពេលវេលាកន្លងទៅបានបញ្ជាក់ពីតួនាទីសំខាន់នៃប្រព័ន្ធធនាគារក្នុងសេដ្ឋកិច្ច និងសន្តិសុខរូបិយប័ណ្ណជាតិ។
ធីជួបសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រីជាមួយប្រធាន និងអគ្គនាយកធនាគារពាណិជ្ជកម្ម (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី ១៦ តុលា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាលោកប្រធានហូជីមិញផ្ញើសារលិខិតជូនផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម និងខួបលើកទី ១៨ ទិវាសហគ្រិនវៀតណាម (១៣ តុលា) នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានធ្វើជាអធិបតីក្នុង ពិធីជួបសំណេះសំណាលរបស់លោកនាយករដ្ឋមន្ត្រីជាមួយប្រធាន និងអគ្គនាយកធនាគារពាណិជ្ជកម្ម។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា លទ្ធផលសម្រេចបានក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ និងពេលវេលាកន្លងទៅបានបញ្ជាក់ពីតួនាទីសំខាន់នៃប្រព័ន្ធធនាគារក្នុងសេដ្ឋកិច្ច និងសន្តិសុខរូបិយប័ណ្ណជាតិ។ ប្រព័ន្ធធនាគារដើរតួជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច ហើយជាបណ្តាញទុនដ៏សំខាន់បម្រើដល់ផលិតកម្ម និងអាជីវកម្ម រួមចំណែកដល់ការលើកកម្ពស់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកធនាគារអនុវត្តន៍ភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនក្នុងប៉ុន្មានខែចុងឆ្នាំ និងនាពេលខាងមុខ។ តាមនោះ ធនាគាររដ្ឋបន្តគ្រប់គ្រងគោលនយោបាយរូបិយវត្ថុយ៉ាងជិតស្និទ្ធ ប្រុងប្រយ័ត្ន ធានាភាពម្ចាស់ការ ភាពបត់បែន និងប្រសិទ្ធភាព សម្របសម្រួលឱ្យព្រមៗគ្នា រលូន និងប្រកបដោយប្រសិទ្ធភាពជាមួយនឹងគោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងៗទៀត ដើម្បីផ្តល់អាទិភាពដល់ការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន និងធានាឱ្យមានតុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top