• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបអគ្គនាយកសារជីវកម្ម Rosatom (រុស្ស៊ី)

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ BRICS បើកទូលាយ នាព្រឹកថ្ងៃទី២៤ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Alexey Likhachev អគ្គនាយកនៃសាជីវកម្មថាមពលអាតូមិកសហព័ន្ធរុស្ស៊ី (Rosatom) ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបអគ្គនាយក Rosatom លោក Alexey Likhachev ។ រូបថត៖ VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី; បានស្នើឲ្យភាគីរុស្ស៊ី និងសារជីវកម្ម Rosatom បន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមទាំងអ្នកជំនាញ វិស្វករ និងកម្មករជំនាញក្នុងវិស័យថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព។

អគ្គនាយក Rosatom លោក Alexey Likhachev បានអះអាងថា ដោយមានមូលដ្ឋានគ្រឹះដ៏ល្អ និងបទពិសោធន៍សហប្រតិបត្តិការយូរអង្វែង Rosatom មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ហើយត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍ ជួយគាំទ្រការបណ្តុះបណ្តាលបុគ្គលិកប្រកបដោយវិជ្ជាជីវៈនិងមានប្រព័ន្ធ សម្រាប់វៀតណាម ជំរុញការធ្វើមូលដ្ឋានីយកម្មជាអតិបរមានៅក្នុងវិស័យនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top