ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅប៉ូឡូញ សាធារណរដ្ឋឆែក ចូលរួមសន្និសីទ WEF និងបំពេញការងារនៅស្វីស
ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥
តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald
Tusk នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក Petr Fiala និងស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Klaus
Schwab។
ដំណើរបំពេញទស្សនកិច្ចនេះបានអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ
ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម
និងចូលរួមសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ
ស៊ីជម្រៅនិងមានប្រសិទ្ធភាពរបស់វៀតណាម
រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនានាកាន់តែស៊ីជម្រៅថែមទៀត បង្កើននូវតួនាទី ឋានៈនិងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម
ផ្សព្វផ្សាយសារអំពីការប្ដេជ្ញាចិត្តរបស់ប្រទេសជាតិ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ
ទាក់ទាញធនធានអន្តរជាតិជាអតិបរមាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ
លោកនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានឹងពិភាក្សា
និងឯកភាពលើវិធានការសំខាន់ៗ ដើម្បីបន្តពង្រឹងទំនុកចិត្តនយោបាយ
និងលើកកំពស់លក្ខណៈយុទ្ធសាស្ត្រនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យសហប្រតិបត្តិការប្រពៃណី; បង្កើតការលើកទឹកចិត្ត បង្កើតរបកគំហើញនៅក្នុងវិស័យសក្តានុពល និងសំខាន់ៗ៕