• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់។ នេះជាសម័យប្រជុំស្តីពីច្បាប់លើកទី២ក្នុងខែសីហា និងជាសម័យប្រជុំស្តីពីច្បាប់លើកទី៨របស់រដ្ឋាភិបាលក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការតាក់តែងច្បាប់ នាព្រឹកថ្ងៃទី២៧ ខែសីហា។ រូបថត៖ VGP/Nhat Bac

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្លាស់ប្តូររបៀបគិតគូរអំពីការតាក់តែងច្បាប់ និងការផ្សព្វផ្សាយឯកសារច្បាប់ត្រូវច្បាមជាប់ទៅនឹងការពិត ដោយចាប់ផ្តើមពីការពិត យកការពិតជារង្វាស់ ដើម្បីដោះស្រាយ បំពេញបន្ថែម និងសុក្រឹត្យស្ថាប័នបានទាន់ពេលវេលា ។ 

បើតាមលោកនាយករដ្ឋមន្ត្រី ត្រូវគិតគូរឡើងវិញនូវការងារកសាងច្បាប់ អ្វីដែលត្រូវបានអនុវត្តជាក់ស្តែង មានប្រសិទ្ធភាព ហើយប្រជាជនភាគច្រើនយល់ព្រម គឺត្រូវធ្វើជាច្បាប់។ ឯកសារច្បាប់ត្រូវខ្លី និងសង្ខេប និយាយច្បាស់អំពីបញ្ហា។ ការត្រិះរិះតាក់តែងច្បាប់ ត្រូវតែផ្លាស់ប្តូរតាមទិសដៅនៃការច្បាមជាប់តថភាព និងគោរពតថភាពប្រកបដោយសត្យានុម័ត; អ្វីដែលមិនច្បាស់លាស់ គឺមិនចែងក្នុងច្បាប់;  កិច្ចការពិសេសគឺទុកឲ្យថ្នាក់ក្រោមចេញផ្សាយ ហើយត្រូវធ្វើតាមផែនទីបង្ហាញផ្លូវ បោះជំហានសមស្រប និងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សាអំពីសេចក្តីព្រាង ច្បាប់ស្តីពីការគ្រប់គ្រងនិងការវិនិយោគថវិការដ្ឋនៅក្នុងសហគ្រាស(វិសោធនកម្ម) ; សេចក្តីព្រាងច្បាប់គ្រូបង្រៀន; សេចក្តីព្រាងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top