នាថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ
នឹងប្រារព្ធសន្និសីទ នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយកសិករវៀតណាមឆ្នាំ ២០២៣
ក្រោមប្រធានបទ៖ “កសិករគឺជាម្ចាស់កម្មវត្ថុ
និងជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងកសាងតំបន់ជនបទថ្មី
បៃតង និងនិរន្តរភាព”។
សន្និសីទនេះនឹងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយនឹង ខេត្ត-ក្រុងចំនួន ៦៣
ទូទាំងប្រទេស ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត
ក្រុងនានា រួមទាំងគណៈកម្មាធិការពាក់ព័ន្ធ និងអង្គភាព
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមកសិករថ្នាក់ស្រុក តំណាងកសិករឆ្នើមជាដើម។
សន្និសីទនេះមានអត្ថន័យពិសេស
ខណៈដែលបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីមហា សន្និបាតទូទាំងប្រទេសលើកទី ៨
នៃសមាគមកសិករវៀតណាមអាណត្តិ ២០២៣ - ២០២៨។
ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះវណ្ណៈកសិករវៀតណាម។
សូមគូសបញ្ជាក់ថា
សន្និសីទនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបសន្ទនាជាមួយកសិករវៀត ណាម
ដឹកនាំដោយមជ្ឈិមសមាគមកសិករវៀតណាម បានបើកចំនួន ៤លើកហើយ។ លើកទីមួយ
ប្រមុខរដ្ឋាភិបាលមានកិច្ចសន្ទនាជាមួយកសិករនៅទីក្រុង Hai Duong
(ឆ្នាំ ២០១៨), លើកទី ២ នៅទីក្រុង Can
Tho (ឆ្នាំ ២០១៩), លើកទី ៣ នៅ Dak
Lak (ឆ្នាំ ២០២០), និងលើកទី ៤ នៅ Son
La (២០២២៕





