• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Ly Kequiang


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Ly Kequiang

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Manila (ប្រទេសហ្វីលីពីន) បន្ទាប់ពីពេលបញ្ចប់សម័យប្រជុំពេញអង្គ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមគោរពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។
នាយករដ្ឋមន្ត្រ លោក Nguyen Xuan Phuc ស្នើអោយគ្រប់ក្រសួង ស្ថាប័ននិងតំបន់នៃប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បើកទូលាយទ្រង់ទ្រាយពាណិជ្ជកម្មទ្វេភាគី និងជំរុញពាណិជ្ជកម្មទ្វេភាគីប្រកបដោយតម្លាភាពនិងអភិវឌ្ឍន៍។

ចំពោះបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរត្រូវគោរពការព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងត្រូវដោះស្រាយជំលោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។

រីឯ នាយករដ្ឋមន្ត្រីចិន  លោក Lǐ Kèqiáng បានអះអាងថា៖បក្ស រដ្ឋាភិបាល និងប្រជាជនចិនជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ជាមួយវៀតណាម។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ភាគីទាំងពីរត្រូវអនុវត្តយ៉ាងហ្មឹងម៉ាត់តាមការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រក្សាសន្តិភាពស្ថិរភាពនៅលើសមុទ្រ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top