• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្ដេជ្ញាចិត្តជម្រុញល្បឿនដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា៖ រដ្ឋាភិបាលកំណត់ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាបញ្ហាសំខាន់ៗជាពិសេស៖

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ២០២៦។ រូបថត៖ VNA

"រដ្ឋាភិបាលនឹងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចបាននូវគោលដៅ គ្រប់គ្រងអតិផរណា និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ យើងមិនបណ្ដោយឲ្យមានការបាត់បង់នូវគ្រឹះស្ថានស្ថិរភាពឡើយ។ ដូច្នេះ អាចជួយសម្រេចបានកំណើនខ្ពស់ ប៉ុន្តែប្រកបដោយចីរភាព និងធានាសន្តិសុខសង្គម។ នេះគឺជាបញ្ហាដ៏ធំមួយដែលត្រូវតែផ្តល់អាទិភាពក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំ ដើម្បីរក្សាក្រុមភារកិច្ចទាំងនេះ"។

ដើម្បីសម្រេចបាននូវគោលដៅកំណើនខ្ពស់ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើ ឱ្យក្រសួង ផ្នែកនិងមូលដ្ឋាននានាច្បាមជាប់នូវសេណារីយ៉ូប្រតិបត្តិការ អនុវត្តដំណោះស្រាយព្រមៗគ្នា...។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដឹកនាំក្នុងការសម្របសម្រួលជាមួយសមាគមនិងឧស្សាហកម្ម ដើម្បីលើកកម្ពស់ការនាំចេញ និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម។ ក្នុងពេលជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការអនុវត្តវិធានការដើម្បីជំរុញពាណិជ្ជកម្មក្នុងប្រទេស។

ទាក់ទងនឹងការងារកែលំអរស្ថាប័ន លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពិនិត្យឡើងវិញ រាល់គម្រោងច្បាប់សំខាន់ៗដែលកំពុងដាក់ជូនរដ្ឋសភា ដើម្បីធានាលក្ខណៈឯកភាព ប្រកបដោយសមកាលកម្មនៅក្នុងនីតិវិធីនិងរវាងឯកសារច្បាប់។ លោកនាយករដ្ឋមន្ត្រីក៏អញ្ជើញផ្តល់យោបល់លើគម្រោងច្បាប់មួយដំនួនដែលរដ្ឋសភាកំពុងលើកមកពិភាក្សា៕

តាម​ vovworld.vn/km-KH

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top