• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មីញជីញ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីវិនិយោគ UAE

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាត់អារ៉ាប់រួម (UAE) នាព្រឹកថ្ងៃទី២៨ ខែតុលា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Abu Dhabi នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច UAE Abdulla bin Touq Al Marri និងរដ្ឋមន្ត្រីវិនិយោគ UAE លោក Mohammed Bin Hassan Al Suwaidi ។
នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច UAE Abdulla bin Touq Al Marri នៅឯពិធី (រូបថត៖ VOV)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Abdulla bin Touq Al Marri នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញ បានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងខឿនសេដ្ឋកិច្ចទាំងពីរ បង្កើតរបកគំហើញក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច   ជាពិសេសក្នុងការកសាងស្ថាប័ន អភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ តំបន់ពាណិជ្ជកម្មសេរី អភិវឌ្ឍន៍សហគ្រាស...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ UAE បង្កើតលក្ខខណ្ឌសម្រាប់ការនាំចូលផលិតផលប្រៀបខ្លាំងរបស់វៀតណាមដូចជា៖ ផលិតផលកសិកម្ម និងជលផល បន្លែ និងផ្លែឈើស្រស់ អាហារកែច្នៃ ជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រការអភិវឌ្ឍវិស័យហាឡាលនៅវៀតណាម; ឆ្ពោះទៅគោលបំណងនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងទៅដល់១០ ពាន់លានដុល្លារ។

រីឯខ្លួនវិញ រដ្ឋមន្ត្រី Abdulla bin Touq Al Marri បានឲ្យដឹងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមមានក្តីសង្ឃឹមខ្ពស់ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយវៀតណាម ដោយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ពេញលេញពីកាលានុវត្តភាពដែលបង្កើតឡើង ដោយកិច្ចព្រមព្រៀងនាំមកជូន។ ជាពិសេស លោករដ្ឋមន្ត្រីបានចាត់ទុកថា UAE មានបំណងចង់រៀបចំសន្និសីទវិនិយោគទ្រង់ទ្រាយធំនៅវៀតណាម ដោយមានការចូលរួមពីសាជីវកម្ម និងធុរកិច្ចក្នុងតំបន់ និងអន្តរជាតិឈានមុខគេ ព្រមទាំងវាគ្មិនដ៏មានកិត្យានុភាពដើម្បីចែករំលែកបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពី UAE និង ពិភពលោកមកកាន់ប្រទេសវៀតណាម។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគ UAE លោក Mohammed Bin Hassan Al Suwaidi នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុក UAE ជាដៃគូអាទិភាពកំពូលរបស់ខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាវៀតណាមផ្តល់អាទិភាពទាក់ទាញការវិនិយោគជាមួយគម្រោង ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក បន្ទះឈីប

semiconductor ការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក   ... ស្របតាមភាពខ្លាំងរបស់ UAE ក៏ដូចជានិន្នាការពិភពលោក។ ស្នើសុំក្រសួងវិនិយោគ UAE ចែករំលែកបទពិសោធន៍ក្នុងការទាក់ទាញការវិនិយោគបរទេស ពិចារណា ជ្រើសរើស និងភ្ជាប់ដៃគូដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការវិនិយោគដ៏រឹងមាំ និងទូលំទូលាយជាមួយវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតជាតិវៀតណាម (NIC)

លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថាភាគី UAE ដែលមានបទពិសោធន៍ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុឌូបៃ និង Abu Dhabi នឹងជួយវៀតណាមក្នុងការបង្កើតក្របខ័ណ្ឌគោលនយោបាយសមស្រប និងគំរូអភិវឌ្ឍន៍។ ចូលរួមដំណើរការកសាង វិនិយោគ និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀតណាម។ រដ្ឋមន្ត្រីក្រឲ្យដឹងថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top