• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹង​ក្លាយទៅ​ជាក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​រីកលូត​លាស់​លឿន​បំផុត​


នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុត

នារ​សៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួម​ជាមួយ​ក្រុមការ​ងារ​របស់រដ្ឋា​ភិបាល ​បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត Quang Ninh​ ស្តីពី​ស្ថាន​ភាព​អនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច​​សង្គម​របស់​វៀត​ណាម​។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ទទួល​ស្គាល់​ថា ខេត្ត  ​Quang Ninh ជាខេត្តដើរ​ជួរមុខ​ក្នុង​ការ​អនុវត្ត​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ឯក​ជន ជាមួយសាធារណៈ។ ​ជាពិសេស​ខេត្ត​​ត្រូវ​ជ្រើសរើស​បាន​នូវ​មុខ​ព្រួញ​សេដ្ឋកិច្ច ​សម្រាប់ដំណើរ​ការវិវឌ្ឍន៍ឲ្យចំទិស​ដៅ។ ទន្ទឹមជាមួយ​គ្នានោះ​គឺត្រៀម​រៀប​ចំឲ្យបាន​ល្អ​ ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​បង្កើត​មណ្ឌល​រដ្ឋបាល ​សេដ្ឋកិច្ច​ពិសេស Van Don។ លោក​នាយក​រដ្ឋមន្ត្រី​​អញ្ជើញ​មាន​អនុសាសន៍​ថា៖
 
 ​“ទស្សនៈវិស័យរបស់ Quang Ninh គឺត្រូវក្លាយទៅជា​មណ្ឌល​សេដ្ឋកិច្ច​មុខ ​ព្រួញ​របស់​ភាគ​ខាង​ជើង និង​ទូទាំង​ប្រទេស ជាទីមក​ដល់​សម្រាប់​វិនិយោគិន ​រួម​ទាំង ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ។ ខ្ញុំរំពឹងទុកថា ខេត្ត Quang Ninh នឹង​ក្លាយ​ទៅជា​ ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ចមាន​ការរីកលួត​លាស់​ខ្លាំង​បំផុត របស់​ប្រទេស​​ជាតិ។ដើម្បី បំពេញ​ល្អនូវ​ទស្សនៈវិស័យ​នេះ បញ្ហាចោទ​ឡើង​គឺខេត្ត​គប្បី​កសាង​ទំនុក​ទុកចិត្ត ដើម្បី​អង្គភាព​អាជីវកម្មជាតិ និង​អន្តរជាតិ​​ធ្វើការវិនិយោគ​ខ្លាំង​ចូល​ខេត្ត​ Quang Ninh ផងដែរ”។
 
​នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានស្នើឲ្យខេត្ត Quang Ninh ​បង្រួញ​គម្លាត រវាងអ្នក​មាននិងអ្នក​ក្រដើរ​ទន្ទឹម នឹងការងារធានាសន្តិសុខ​សង្គម​និង​ធានាជានិច្ចនូវភារកិច្ចរក្សា សណ្តាប់ធ្នាប់លើ​ទូទាំងខេត្ត​ផង​ដែរ​​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top