• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១០

កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១០ បានប្រារព្ធនាថ្ងៃទី៩ខែតុលា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងកិច្ចប្រជុំនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ផងដែរ។

កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនបានគូសសញ្ញារយៈពេល១០ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍យន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុននិងរយៈពេល បី ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រតូក្យូ២០១៥។ គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ សំដៅអះអាងនូវការសន្យាចំពោះយន្តការនេះដាក់ចេញទិសដៅក៏ដូចជាស្នើវិធានការដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការនេះនាពេលខាងមុខ។

បន្ទាប់ពីកិច្ចប្រជុំបានបិទបញ្ចប់ ថ្នាក់ដឹកនាំបណ្តាប្រទេសបានបើកសន្និសីទសារព័ត៌មាន។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សានិងឯកភាពសម្រាប់ទិសដៅសហប្រតិបត្តិការរបស់ប្រទេសទាំង ៦ នាដំណាក់កាលខាងមុខ។ អញ្ជើញផ្តល់ព័ត៌មានអំពីការសម្រេចលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា៖ “កិច្ចប្រជុំក៏បានពិនិត្យថា ក្នុងលំហអភិវឌ្ឍន៍ពោរពេញទៅដោយបម្រែបម្រួលនោះ ការបង្កើនការតភ្ជាប់រវាងជប៉ុនជាមួយបណ្តាប្រទេសមេគង្គរួមទាំងការធ្វើឲ្យកាន់តែស៊ីជម្រៅ ថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាលក្ខណៈចាំបាច់ពិសេស ព្រោះថា ប្រការនេះឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំងអស់។ ហេតុដូច្នេះបានជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺសមស្របទាំងស្រុងដែលបានឆ្លុះបញ្ជាំងពីខ្លឹមសារ គោលដៅនៃទំនាក់ទំនងផង និងដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ខ្ញុំជឿជាក់ថា ទិសដៅសហប្រតិបត្តិការសំខាន់ៗនៃយុទ្ធសាស្ត្រតូក្យូ២០១៨ដែលទើបនិងបានកិច្ចប្រជុំអនុម័តនោះ នឹងបង្កើតឡើងកាលានុវត្តនភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ថ្នាក់ដឹកនាំប្រទេសទាំង ៦ សុទ្ធតែបានអះអាងការប្តេជ្ញាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពនិងគម្រោងការនៃសសរសហប្រតិបត្តិការទាំងបីផងដែរ”។

ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញរួមជាមួយថ្នាក់ដឹកនាំនានាចូលបង្គុំគាល់ព្រះចៅអធិរាជជប៉ុន; ចូលរួមវេទិការវិនិយោគមេគង្គ-ជប៉ុន; ជួបពិភាក្សាជាមួយអាជីវកម្មអចលនទ្រព្យរបស់ជប៉ុនក៏ដូចជាចូលរួមសកម្មភាពមួយចំនួនទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top