• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម; ជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាមចំនួន៣

នារសៀលថ្ងៃទី ២០ មីនា លោកនាយករដ្ឋមន្ត្រី Dato' Sri Ismail Sabri bin Yaakob និងគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ីបានជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាមចំនួន៣រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន Sovico; សម្ព័ន្ធក្រុមហ៊ុនសំណង់ Hoa Binh និង សម្ព័ន្ធក្រុមហ៊ុន Gami ។

នារសៀលថ្ងៃទី២០ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលសហព័ន្ធម៉ាឡេស៊ីបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២២ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Dato' Sri Ismail Sabri bin Yaakob ទៅកាន់ប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់តាំងពីចូលកាន់តំណែងនៅខែសីហា ឆ្នាំ២០២១។

នារសៀលថ្ងៃទី ២០ មីនា លោកនាយករដ្ឋមន្ត្រី Dato' Sri Ismail Sabri bin Yaakob និងគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ីបានជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាមចំនួន៣រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន Sovico; សម្ព័ន្ធក្រុមហ៊ុនសំណង់ Hoa Binh និង សម្ព័ន្ធក្រុមហ៊ុន Gami ។ នេះគឺជាសហគ្រាសចំនួន៣ក្នុងចំណោមសហគ្រាសវៀតណាមជាច្រើនដែលកំពុងធ្វើអាជីវកម្មនៅម៉ាឡេស៊ី ឬមានទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូម៉ាឡេស៊ី។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Sri Dato' Sri Ismail Sabri bin Yaakob បានសម្ដែងគោលបំណងចង់ឲ្យសហគ្រាសនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រជាច្រើនដូចជា ការដឹកជញ្ជូន ទេសចរណ៍ ពលករ... យោងតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នេះគឺជាវិស័យដែលត្រូវបាន ដាក់កំហិតដោយសារជំងឺរាតត្បាតហើយត្រូវបានគេរំពឹងថា នឹងស្ដារកំណើនឡើងវិញយ៉ាងខ្លាំង នាពេលខាងមុខ។

គួរជម្រាបថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Dato' Sri Ismail Sabri bin Yaakob ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-ម៉ាឡេស៊ី កំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅកាន់ការរំលឹកខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)៕

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top