• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលើកឡើងអំពីអាទិភាពស្នូលៗ ទាំង ៦ ក្នុងការដឹកនាំប្រទេស

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាក៏បានសន្យាថានឹងដឹកនាំស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសជាតិ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជា(CPP) កាន់អំណាចបានសន្យាជាមួយប្រជាជន។
លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

ក្នុងសេចក្តីប្រកាសមួយ បន្ទាប់ពីត្រូវបានរដ្ឋសភាកម្ពុជាផ្ដល់សច្ចាប័នលើមុខតំណែងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញ (ថ្ងៃទី២២ សីហា) លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីបានលើកឡើងនូវគោលនយោបាយអាទិភាពស្នូលទាំង ៦ ក្នុងការដឹកនាំប្រទេសសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខដូចជា៖ ១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ ៤៖ ការដាក់ចេញ និង ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។ ៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ ៦៖ ការដាក់ពង្រាយមន្ត្រីឯកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ បង្កើតសមាគមកសិករនៅមូលដ្ឋាននានានៅទូទាំងប្រទេស។

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាក៏បានសន្យាថានឹងដឹកនាំស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសជាតិ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជា(CPP) កាន់អំណាចបានសន្យាជាមួយប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top