• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបា មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
  នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz (រូបថត៖ TTXVN)  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១ ខែតុលា បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន ហើយថ្នាក់ដឹកនាំទាំងពីររូប នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម អប់រំ និងវប្បធម៌ ព្រមទាំងវិស័យមួយចំនួនទៀត។ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី។ ជួបសម្តែងការគួរសម សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា; ដាក់កម្រងផ្កានៅវិមានឯករាជ្យ និងវិមានគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ។

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជន វៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

Top