ព័ត៌មាន
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី
មេដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតសន្ទុះថ្មីដើម្បីធ្វើឱ្យស៊ីជម្រៅ ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៥-២០៣០។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ តាមគ្រប់កាណាលទាំងអស់; បន្តអនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះបង្កើនលក្ខខ័ណ្ឌអំណោយផលសម្រាប់ការនាំចូលនិងនាំចេញផលិតផលដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង ដូចជាផលិតផលកសិកម្ម និងជលផល ម្ហូបអាហារ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់; ជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម និងនេសាទ ធានាសន្តិសុខស្បៀងអាហារ កិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័ន និងការបញ្ជូនថាមពលអគ្គិសនីក្នុងចំណោមប្រទេសអាស៊ាន; ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។