• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ

ភាគីទាំងពីរបានពិភាក្សាលើវិធានការជាក់ស្តែងមួយចំនួនដើម្បីធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមប្រព័ន្ធវីដេអូ (រូបថត៖ VOV)

នាថ្ងៃទី ១៩ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស តាមទម្រង់ អនឡាញ។

ភាគីទាំងពីរបានពិភាក្សាលើវិធានការជាក់ស្តែងមួយចំនួនដើម្បីធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ជាប្រចាំ ព្រមទាំងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២”; អនុវត្តន៍ឲ្យបានល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បង្កើនល្បឿនស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញ វៀតណាមដែលពលីនៅកម្ពុជា។

 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son  (រូបថត៖ VOV)


ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

តាមគម្រោង រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងចុះហត្ថលេខាលើអនុស្សា រណៈនៃការយោគយល់គ្នានៃសម័យប្រជុំលើកទី ១៩ គណៈកម្មាធិការចម្រុះ វៀតណាម-កម្ពុជាស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top