• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសុវត្ថិភាពសម្រាប់ពលករវៀតណាមនៅម៉ាឡេស៊ី

ចំពោះមុខស្ថានភាពនៃការកើនឡើងអ្នកឆ្លងជំងឺ COVID-19 នោះ ចាប់ពីថ្ងៃទី ១៨ ខែមីនាដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់បំរាម ហាមឃាត់ការធ្វើដំណើរនិងការប្រមូលផ្តុំមនុស្សច្រើន; ដាក់កំហិតសម្រាប់ជនបរទេស ចូលមកប្រទេសម៉ាឡេស៊ី (លើកលែងករណីពិសេសមួយចំនួន); បិទសាលារៀន; បិទកន្លែងធ្វើការរដ្ឋាភិបាលនិងទីភ្នាក់ងារឯកជន (លើកលែងតែសាលាដែលផ្តល់សេវាកម្មចាំបាច់) និងដាក់កំហិតសម្រាប់ការចេញទៅបរទេសរបស់ជនជាតិម៉ាឡេស៊ីជាដើម។

ចំពោះមុខស្ថានភាពស្មុគស្មាញនៃជំងឺ COVID-19 នៅប្រទេសម៉ាឡេស៊ី នាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានផ្ញើសំណើរទៅសហគ្រាសនាំចេញពលករ ដើម្បីពិភាក្សាជាមួយដៃគូអំពីផែនការឆ្លងដែនរបស់ពលករវៀតណាម ដើម្បីធានាដល់កម្មករ និយោជិតឆ្លងដែនដោយស្របច្បាប់ សុវត្ថិភាព ជៀសវាងហានិភ័យឆ្លងជំងឺរាតត្បាត។ ម្យ៉ាងវិញទៀត ជូនដំណឹងដល់ពលករវៀតណាម ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី អំពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលម៉ាឡេស៊ីនិងណែនាំកម្មករនូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរាតត្បាត COVID-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top