• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) បន្តអភិវឌ្ឍន៍ជាវិជ្ជមាន

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី Le Van Thanh។
ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ទទួលស្វាគមន៍អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans (រូបថត៖ Lam Khanh/TTXVN)

 

ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងរវាងវៀតណាម - EU កំពុងអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន។ ក្នុងបរិបទដែលវៀតណាមនិងបណ្តាប្រទេស EU កំពុងបើកទ្វារស្តារឡើងវិញជាបណ្តើរនូវសកម្មភាពសេដ្ឋកិច្ច សង្គមនិងពាណិជ្ជកម្មអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើ EU និងបណ្តាប្រទេសជាសមាជិកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារ EU; ស្នើឱ្យគណៈកម្មការអឺរ៉ុបគាំទ្រដល់ការសម្រេចរួចរាល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោកអនុប្រធាន Frans Timmermans បានអះអាងថា EU យកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាយវៀតណាម;មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអាកាសធាតុ ដើម្បីអនុវត្តន៍លទ្ធផលនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26)។ យ៉ាងណាមិញ EU ត្រៀមជាស្រេច គាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈដើមទុនវិនិយោគឯកជន រាល់ប្រភពធនធានរបស់ EU ក៏ដូចជាប្រភពហិរញ្ញវត្ថុអន្តរជាតិ។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈលេខានៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

Top