• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកប្រាក់ជិត ១២០.០០០ ដុល្លារ ត្រូវបានបរិច្ចាកតាមរយៈកម្មវិធីសិល្បៈ "វៀតណាមមោះមុត"

នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ទូរទស្សន៍ឌីជីថល VTC និងវិទ្យុសំឡេងវៀតណាម (VOV) បានសម្របសម្រួលជាមួយកាសែត Ha Noi Moi និងក្រុមហ៊ុន Oscar Media រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “វៀតណាមមោះមុត” សំដៅរួមដៃគ្នាដើម្បីប្រជាជនរងផលប៉ះពាល់ដោយខ្យល់ព្យុះ។
កម្មវិធីសិល្បៈ "វៀតណាមមោះមុត" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈ Au Co (ហាណូយ) នាយប់ថ្ងៃទី ១៧ កញ្ញា។ រូបថត៖ VTC News

នេះគឺជាកម្មវិធីសប្បុរសធម៌សំដៅបរិច្ចាគថវិកាទាំងអស់ដែលបានរៃអង្គាស ដល់ប្រជាជននៅតំបន់រងគ្រោះដោយទឹកជំនន់ តាមរយៈគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម។

កម្មវិធីនេះ បាននាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈ អំពីសេចក្តីស្រលាញ់អាណិតអាសូររវាងមនុស្ស និងលើកទឹកចិត្តប្រជាជនឱ្យជម្នះពុះបារលើការឈឺចាប់និងការបាត់បង់ដែលបណ្តាលមកពីទឹកជំនន់នៅបណ្តាខេត្តភាគខាងជើង។ ដោយការរំជួលចិត្តចំពោះរូបភាព និងព័ត៌មាននៅក្នុងបទយកការណ៍ និងការចែករំលែករបស់អ្នកយកព័ត៌មាន លោក Nguyen Khac Tuan មកពីសារជីវកម្មអប់រំនិងវិនិយោគ EI បានឲ្យដឹងថា៖

“ទឹកជំនន់លើកនេះគួរឱ្យភ័យរន្ធត់ណាស់។ ពេលមើលវីដេអូនេះ ខ្ញុំមានអារម្មណ៍ខ្លោចផ្សានិងអាណិតខ្លាំងណាស់ ហើយតាមរយៈកម្មវិធីនេះ ខ្ញុំចង់ផ្តាំផ្ញើទឹកចិត្តរបស់ខ្លួននិងសារជីវកម្ម ទៅកាន់ជនរងគ្រោះដោយទឹកជំនន់ ដោយបរិច្ចាគសាច់ប្រាក់ចំនួន ១០០ លានដុង (ជាង ៤.៣០០ដុល្លារអាមេរិក) និងអាហារូបករណ៍អប់រំមានតម្លៃសរុប ១ ពាន់លានដុង (ជាង ៤៣.០០០ ដុល្លារអាមេរិក)។ រូបខ្ញុំផ្ទាល់ក៏ចង់ជាអ្នកឧបត្ថម្ភដល់កុមារកំព្រាចំនួន ១០នាក់ក្រោយទឹកជំនន់រហូតដល់ពេលប្អូនៗបានចូលរៀនមហាវិទ្យាល័យ”។

តាមរយៈកម្មវិធីនេះ អ្នកឧបត្ថម្ភ និងសប្បុរសជនបានបរិច្ចាគថវិកាចំនួន ២.៨៥០ លានដុង (ជិត ១២០.០០០ ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះទីហ្វុងផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top