• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកប្រាក់ចំនួន ១៣ ពាន់លានដុង​ត្រូវលៃទុក​ដើម្បីថែទាំ​កុមារដែល​មានស្ថាន​ភាព​លំបាកពិសេស​


 សហគ្រាសចុះហត្ថលេខាលើកិច្ចសន្យាគាំពារកុមារក្រីក្រ (រូបថត: Tuyet Le / VOV )

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៨​ នៅទីក្រុង Da Nang ក្រសួងការងារ​ យុទ្ធជនពិការ និងសង្គម​កិច្ចវៀតណាម​សហការ​ ជាមួយ​មូលនិធិគាំពារ​កុមារបាន​​រៀបចំកម្មវិធី “ជួបប្រាស្រ័យសហគ្រាសដើម្បីកុ​មារវៀតណាម​”។ កម្មវិធី​នេះបានរៀប​ចំឡើងក្នុងបំណង ​សំដៅប្រមូលផ្ដុំប្រភពកម្លាំងជួយឧ​បត្ថម្ភកុមារ ដែលមាន​ស្ថានភាព​លំបាក​ពិសេស។​

នៅក្នុង​កម្មវិធីនេះ មូលនិធិគាំពារកុមារបានរៀប​ចំពពិធីដេញថ្លៃគំនូរផ្កាឈូ​កធ្វើដោយ​ដៃ ស្រោបមាស និង​ គ្រឿង​អលង្ការ​គុជខ្យង។ ទឹកប្រាក់ទាំង​អស់ដែលទទួលបានក្នុងការដេ​ញថ្លៃនេះនឹងជូនដល់មូលនិធិ​ អាហារូបករណ៍​សម្រាប់ជន​ដល់ កូនចៅកម្មាភិបាល យុទ្ធជនដែ​លកំពុងបំពេញការងារនៅ​ប្រជុំកោះ Truong Sa និងកូន​អ្នកនេសាទ​ដែលមានស្ថានភាពលំបា​ក។ លោក Hoang Van Tien នាយ​កមូលនិធិ​គាំពារ​កុមារវៀ​ត​ណាម​បាន​ឲ្យដឹង​ថា៖​

“តាម​រយៈសកម្មភាពនេះ យើងខ្ញុំអំពាវនា​វឲ្យសហគ្រាស សហគ្រិនបន្តរួមក​ម្លាំងកាយ​ចិត្ត​ជាមួយ​រដ្ឋ ដើម្បី​ជួយឧបត្ថ​ម្ភកុមារវៀតណាម។ ​ក្នុងនោះរួមមាន​សកម្មភាព​អាទិភាព​ដូចជា​៖ជួយ​ឧបត្ថម្ភវះ​កាត់​បេះដូង​តាំងពីកំណើត​ អាហារូបករណ៍ កសាងសាលារៀ​ន សម្រាប់កុមារនៅដំបន់ឆ្ងា​យដា​ច់ស្រយាល​ផង​ដែរ”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិកត្រូវបានធ្វើឡើង នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកដល់ព្រះរាជាណាចក្រកម្ពុជា។

Top