• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មាន CNN ៖ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនៅវៀតណាម

អត្ថបទរបស់អ្នកនិពន្ធ Katie Lockhart បានពិពណ៌នាអំពីជីវភាពរស់នៅវៀតណាម ក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកប ដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាលវៀតណាមផងដែរ។

រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)


នាថ្ងៃទី ១៥ ខែឧសភា ក្នុងកម្មនាទីទេសចរណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Katie Lockhart ដែលជាអ្នកទេសចរម្នាក់មកលេងកម្សាន្តនៅប្រទេសវៀតណាមកាលពីខែមករាកន្លងមក បានពិពណ៌នាអំពីជីវភាពរស់នៅវៀតណាម ក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាល វៀតណាមផងដែរ។

យោងតាមអត្ថបទនេះក្រោយរយៈពេលមួយសប្តាហ៍នៃការមិនកត់ត្រាករណីឆ្លងជំងឺឆ្លងបន្ថែមទៀតរដ្ឋាភិបាល វៀតណាមបានដក ចេញនូវវិធានការរក្សាគម្លាតសង្គម ដើម្បីអនុញ្ញាតឱ្យបើកហាងនានាឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមេសា។ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនិងមានវិថីជាច្រើនក៏មានភាពអ៊ូរអរឡើងវិញដែរ ហើយនេះគឺជាសញ្ញាល្អដែលប្រទេស វៀតណាមត្រៀមខ្លួនបើកប្រទេសឡើងវិញតាមផែនដូចបានគ្រោងទុក។

អ្នកនិពន្ធ Katie Lockhart ក៏បន្ថែមទៀតថា រដ្ឋាភិបាលវៀតណាមបានអនុវត្តគំរូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរួមមានវិធានការដាក់នៅដាច់ដោយឡែកក្នុងសហគមន៍ប្រជាជនដែលមានហានិភ័យនៃការឆ្លងជំងឺដើម្បីតាមដានករណីនៃការប៉ះពាល់ជាមួយករណីឆ្លងជំងឺ ព្រមទាំងដាក់នៅដាច់ដោយឡែកករណីចូលមកវៀតណាមទាំងអស់ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top