ព័ត៌មាន ទីផ្សារមូលបត្រវៀតណាមគឺជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើននៅលើពិភពលោក 16/06/2023 ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong បានចូលរួម និងថ្លែងសុន្ទរកថានៅសន្និសីទជាប្រចាំ លើកទី៤៨ របស់អង្គការអន្តរជាតិនៃគណៈកម្មាធិការមូលបត្រ (IOSCO) ដែលប្រព្រឹត្ត ទៅនៅទីក្រុងបាងកក ប្រទេសថៃ។ ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong នៅសន្និសីទ។ (រូបថត៖ tinnhanhchungkhoan.vn)ថ្លែងនៅទីនេះ លោកស្រី Vu Thi Chan Phuong បានឲ្យដឹងថា ទីផ្សារមូលបត្រ វៀតណាមមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទីផ្សាររក្សាបាននូវប្រតិបត្តិការយ៉ាងស្វាហាប់ សន្ទនីយភាពល្អ ហើយបានអះអាងខ្លួន ឯងជាកាណាលកៀរគរមូលធនរយៈពេលមធ្យម និងវែងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសហគ្រាស ក៏ដូចជាកាណាលវិនិយោគដ៏ទាក់ទាញសម្រាប់សាធារណជន និង វិនិយោគិនទាំងជាតិនិងអន្តរជាតិផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលបត្រវៀត ណាមបានក្លាយទៅជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើនលើពិភព លោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Vu Thi Chan Phuong បានសង្កត់ធ្ងន់ថា៖ មិនត្រឹមតែអាចកៀរគរដើមទុនកាន់តែងាយស្រួលតាមរយៈទីផ្សារ មូលបត្រប៉ុណ្ណោះទេ សហគ្រាសវៀតណាមថែមទាំងមានការបោះជំហានគួរឱ្យកត់ សម្គាល់ក្នុងអភិបាលកិច្ច តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ ដើម្បីបន្តជួយគាំទ្រសហគ្រាស និងអភិវឌ្ឍន៍ទីផ្សារមូលបត្រតាមទិសដៅគុណភាព និងនិរន្តរភាព វៀតណាមកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការរៀបចំរចនាសម្ព័ន្ធទីផ្សារ ឡើងវិញដោយផ្អែកលើសសរស្តម្ភចំនួន ៤៖ មូលដ្ឋានទំនិញ; ការរៀបចំទីផ្សារ;មូលដ្ឋានវិនិយោគិន; អង្គការពាណិជ្ជកម្មមូលបត្រ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong បានចូលរួម និងថ្លែងសុន្ទរកថានៅសន្និសីទជាប្រចាំ លើកទី៤៨ របស់អង្គការអន្តរជាតិនៃគណៈកម្មាធិការមូលបត្រ (IOSCO) ដែលប្រព្រឹត្ត ទៅនៅទីក្រុងបាងកក ប្រទេសថៃ។ ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong នៅសន្និសីទ។ (រូបថត៖ tinnhanhchungkhoan.vn)ថ្លែងនៅទីនេះ លោកស្រី Vu Thi Chan Phuong បានឲ្យដឹងថា ទីផ្សារមូលបត្រ វៀតណាមមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទីផ្សាររក្សាបាននូវប្រតិបត្តិការយ៉ាងស្វាហាប់ សន្ទនីយភាពល្អ ហើយបានអះអាងខ្លួន ឯងជាកាណាលកៀរគរមូលធនរយៈពេលមធ្យម និងវែងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសហគ្រាស ក៏ដូចជាកាណាលវិនិយោគដ៏ទាក់ទាញសម្រាប់សាធារណជន និង វិនិយោគិនទាំងជាតិនិងអន្តរជាតិផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលបត្រវៀត ណាមបានក្លាយទៅជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើនលើពិភព លោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Vu Thi Chan Phuong បានសង្កត់ធ្ងន់ថា៖ មិនត្រឹមតែអាចកៀរគរដើមទុនកាន់តែងាយស្រួលតាមរយៈទីផ្សារ មូលបត្រប៉ុណ្ណោះទេ សហគ្រាសវៀតណាមថែមទាំងមានការបោះជំហានគួរឱ្យកត់ សម្គាល់ក្នុងអភិបាលកិច្ច តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ ដើម្បីបន្តជួយគាំទ្រសហគ្រាស និងអភិវឌ្ឍន៍ទីផ្សារមូលបត្រតាមទិសដៅគុណភាព និងនិរន្តរភាព វៀតណាមកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការរៀបចំរចនាសម្ព័ន្ធទីផ្សារ ឡើងវិញដោយផ្អែកលើសសរស្តម្ភចំនួន ៤៖ មូលដ្ឋានទំនិញ; ការរៀបចំទីផ្សារ;មូលដ្ឋានវិនិយោគិន; អង្គការពាណិជ្ជកម្មមូលបត្រ៕
អត្ថបទផ្សេងទៀត អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍24/10/2026ព័ត៌មានដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk បានមកដល់ទីក្រុងដាណាំង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចែករំលែកសារចំនួនបីនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជវង្ស Egmont (បែលហ្ស៊ិក)24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបសហព័ន្ធបែលហ្ស៊ិក24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្វីលីព នៃប្រទេសបែលហ្ស៊ិក24/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ23/10/2026ព័ត៌មានវៀតណាមនិងសហរដ្ឋអាមេរិកសហការគ្នាក្នុងការទាញយកឯកសាររាប់លានទំព័រ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី23/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត