• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីបង្អែកយ៉ាងរឹងមាំសម្រាប់អ្នកនេសាទលើសមុទ្រ Truong Sa


 ផ្លូវទឹកដែលជាសន្ទះសម្រាប់បិទបើកជាកន្លែងចុះចតរបស់ទូកនេសាទពេលមានខ្យល់ព្យុះ
 

តាំងពីយូរ​ណាស់មកហើយ តំបន់កោះសមុទ្រ Truong Sa តែងតែផ្សាភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​អ្នក​នេសាទ​រាប់​ពាន់​នាក់ តាមឆ្នេរ​សមុទ្រភាគកណ្តាលវៀតណាម។
 
ស្រុកកោះ Truong Sa ​មានផ្លូវទឹកដែលមានសន្ទះបិទបើកមួយចំនួន ដែលមានទីតាំងនៅកោះ Da Tay, Toc Tan, កោះ Song Tu និង Sinh Ton ដើម្បីឱ្យទូកនេសាទអាចជៀសផុតពីព្យុះនិងទទួលបានទឹកសាប។ កន្លែង​ទាំង​នេះក៏​ជាទីតាំង​ដើម្បីជួយ​ទូកនេសាទ​និង​អ្នក​នេសាទ​នៅពេលណាដែល​ពួក​គេ​ជួប​ឧប្បត្តិ​ហេតុ​នៅ​សមុទ្រ​។
 
វរសេនីយ៍​ឯកបំរុង Nguyen Duc Do មេបញ្ជាការរងនៃកងពលតូចលេខ ១៤៦ បញ្ជាការតំបន់ ៤ នៃ​កង​ទ័ពជើ​ងទឹក​ បានអោយដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទូកនេសាទរបស់អ្នកនេសាទនៅលើតំបន់សមុទ្រ Truong​ Sa កាន់តែកើនឡើង មានន័យថា ការងារស្វែង​រក​និង​ជួយ​សង្គ្រោះ​នៅឯ​សមុទ្រ​បាន​ក្លាយ​ជាភារ​កិច្ច​ចាំបា​ច់​បន្ទាន់​មួយដែរ​។
 
“ភារកិច្ចជួយសង្គ្រោះ​គឺជាភារកិច្ចនយោបាយដ៏សំខាន់បំផុតមួយ ដើម្បីផ្តល់កម្លាំងចិត្តជូនដល់អ្នកនេសាទ និងកម្មាភិបាល ក៏ដូច​យុទ្ធជន ដែលកំពុងការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃកោះសមុទ្ររបស់មាតុប្រ ទេស។ ប្រសិនបើក្នុង​អំឡុងពេលដំណើរការនេសាទជួបគ្រោះថ្នាក់ អ្នកនេសាទត្រូវបានកោះនានា​នៅលើសមុទ្រ​ទទួលនិង​រៀបចំក​ន្លែងស្នាក់នៅឱ្យបានទាន់ពេលវេលា ផ្តល់ជូនអ្នកនេសាទនូវសម្ភារៈ ម្ហូបអាហារ ក៏ដូច​ជា​ផ្តល់​ថ្នាំ​ដោយ​ឥតគិតថ្លៃដល់អ្នកនេសាសម្រាប់ការនេសាទលើសមុទ្ររយៈពេលយូរថ្ងៃផងដែរ”។ នេះបើយោង​តាម​ការសំណេះសំណាល​របស់វរសេនីយ៍ឯកបំរុង Ngu​yen Duc Do៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top