• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang រៀបចំតាំងពិព័រណ៍ទេសចរណ៍ឆ្នាំ២០២២ តាមអនឡាញដោយតភ្ជាប់ជាមួយប្រទេសជាច្រើន

ចាប់ពីថ្ងៃទី ១៧- ២៥ ខែមីនា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ទីក្រុង Da Nang នឹងរៀបចំការតាំងពិព័រណ៍ទេសចរណ៍ឆ្នាំ ២០២២ តាមអនឡាញ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នៅទីក្រុង Da Nang និងតំបន់ភូមិភាគកណ្តាល ទន្ទឹមនឹងនេះ តភ្ជាប់ការផ្គត់ផ្គង់សេវាកម្ម ដើម្បីបើកទ្វារទេសចរណ៍អន្តរជាតិឡើងវិញ។

  ការតាំងពិព័រណ៍ទេសចរណ៍តាមអនឡាញ Danang FantastiCity ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២៥ ខែមីនា ឆ្នាំ ២០២២ (រូបថត៖ គណៈកម្មការរៀចំ)  

ការតាំងពិព័រណ៍ទេសចរណ៍អនឡាញឆ្នាំ ២០២២ មានស្តង់និម្មិតចំនួន ១៥០ របស់សហគ្រាសទេសចរណ៍ និងដៃគូអតិថិជនជាង ៦០ អង្គភាព នៅទីផ្សារនៃបណ្តាប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ស្តង់ពិព័រណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគោលដៅ និងតំបន់ទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ សហគ្រាសដឹកជញ្ជូន សំដៅឆ្ពោះទៅសហគ្រាស និងអតិថិជនតាមរយៈការតាំងពិព័រណ៍អនឡាញ; តភ្ជាប់សហគ្រាសនានាតាមរយៈ កាលវិភាគណាត់ជួប; កម្មវិធីប្រូម៉ូសិន ម៉ោងរីករាយ និងកម្មវិធីកម្សាន្តតាមអ៊ីនធឺណិត រួមផ្សំនឹងបច្ចេកវិទ្យា VR៣៦០។

លោកស្រី Nguyen Thi Hoai An ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ នាយកដ្ឋានទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ ការតាំងពិព័រណ៍ទេសចរណ៍អនឡាញគឺជាដំណោះស្រាយ ដើម្បីនាំមកនូវទីលានលេងកម្សាន្តសម្រាប់ក្រុមហ៊ុនទេសចរណ៍នានា បង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងតាំងពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកនេះ។ តាមនោះ ក៏បានបើកជំហានផ្សព្វផ្សាយ ភាពច្នៃប្រឌិតនៃការផ្លាស់ប្តូរឌីជីថល ជំរុញការផ្សព្វផ្សាយ។ ក្នុងរយៈពេលបច្ចុប្បន្ន ដែលនៅតែរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩នោះ ការផ្លាស់ប្តូរឌីជីថលនៅតែជានិន្នាការដែលមិនអាចរំលងបាន

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top