ចាប់ពីថ្ងៃទី ១៧- ២៥ ខែមីនា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ទីក្រុង Da Nang នឹងរៀបចំការតាំងពិព័រណ៍ទេសចរណ៍ឆ្នាំ ២០២២ តាមអនឡាញ  ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នៅទីក្រុង Da Nang និងតំបន់ភូមិភាគកណ្តាល ទន្ទឹមនឹងនេះ តភ្ជាប់ការផ្គត់ផ្គង់សេវាកម្ម ដើម្បីបើកទ្វារទេសចរណ៍អន្តរជាតិឡើងវិញ។
                                          ការតាំងពិព័រណ៍ទេសចរណ៍តាមអនឡាញ Danang FantastiCity ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២៥ ខែមីនា ឆ្នាំ ២០២២ (រូបថត៖ គណៈកម្មការរៀចំ)  
លោកស្រី Nguyen Thi Hoai An ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ នាយកដ្ឋានទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ការតាំងពិព័រណ៍ទេសចរណ៍អនឡាញគឺជាដំណោះស្រាយ ដើម្បីនាំមកនូវទីលានលេងកម្សាន្តសម្រាប់ក្រុមហ៊ុនទេសចរណ៍នានា បង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងតាំងពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកនេះ។ តាមនោះ ក៏បានបើកជំហានផ្សព្វផ្សាយ ភាពច្នៃប្រឌិតនៃការផ្លាស់ប្តូរឌីជីថល ជំរុញការផ្សព្វផ្សាយ។ ក្នុងរយៈពេលបច្ចុប្បន្ន ដែលនៅតែរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩នោះ ការផ្លាស់ប្តូរឌីជីថលនៅតែជានិន្នាការដែលមិនអាចរំលងបាន”៕