• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ លើកតម្កើងកសិករឆ្នើមចំនួន ២៨នាក់

នៅក្នុងពិធីរំលឹកខួបលើកទី៩២ នៃការបង្កើតសមាគមកសិករវៀតណាម (១៤ តុលា ១៩៣០ - ១៤ តុលា ២០២២) ដោយសមាគមកសិករទីក្រុងហូជីមិញ រៀបចំឡើងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ គំរូកសិករឆ្នើមចំនួន ២៨ នាក់ ត្រូវបានលើកតម្កើងសម្រាប់ការរួមចំណែកជាវិជ្ជមានទៅក្នុងការអភិវឌ្ឍកសិកម្មរបស់ទីក្រុងហូជីមិញ។
  ពិធីប្រគល់ប័ណ្ណសរសើរ ដល់កសិករឆ្នើមនៃទីក្រុងហូជីមិញ។ រូបថត៖ dangcongsan.vn  

ផលិតផលកសិកម្មឆ្នើមចំនួន ៣០មុខ ក៏ត្រូវបានលើកសរសើរផងដែរ។ លោក Doan Van Thanh អនុប្រធានអចិន្ត្រៃយ៍នៃសមាគមកសិករទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ នាពេលខាងមុខ សមាគមកសិករទីក្រុងហូជីមិញនឹងបន្តជួយឧបត្ថម្ភប្រជាជនអំពីដើមទុន ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការហ្វឹកហ្វឺន ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគោលនយោបាយផ្សេងៗទៀតរបស់ទីក្រុងហូជីមិញ ដែលផ្តល់អនុគ្រោះសម្រាប់កសិករ កសិកម្ម និងជនបទ ដើម្បីឲ្យកសិករអភិវឌ្ឍន៍បន្ថែមទៀត; ធានាការផ្គត់ផ្គង់ស្បៀងអាហារ គ្រឿងឧបភោគ និងផ្កាគ្រប់ប្រភេទ រុក្ខជាតិ... សម្រាប់ទីក្រុងហូជីមិញ។

ក្នុងឱកាសនេះដែរ សមាគមកសិករទីក្រុងហូជីមិញបានប្រគល់មេដាយ ដើម្បីវណ្ណៈកសិករវៀតណាម ឆ្នាំ២០២២ ដល់បុគ្គល់ចំនួន៧៧នាក់៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top