ទីក្រុងហូជីមិញផ្តោតសំខាន់លើការបំពេញភារកិច្ចពីរដើរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពដាច់ខាតនិងការអភិវឌ្ឍសេដ្ឋកិច្ច។
នៅក្នុងកិច្ចប្រជុំអនឡាញរបស់គណៈកម្មការគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុង ហូជីមិញ ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកញ្ញា លោក Nguyen Tan Binh ប្រធានមន្ទីរសុខា ភិបាលទីក្រុងបានឲ្យដឹងថា ទីក្រុងបានត្រៀមផែនការនិងបទបញ្ជា សម្រាប់ទទួលអ្នកដែលចូលមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ ឡាវនិងកម្ពុជា។ ហេតុដូច្នេះ អ្នកដែលចូលនឹងត្រូវយកសំណាកនៅអាកាសយានដ្ឋានតែម្តង ហើយត្រូវនៅដាច់ដោយឡែករយៈពេល ៦ ថ្ងៃនៅសណ្ឋាគារ យកសំណាកនាថ្ងៃទី ៦ បន្ទាប់មកនៅដាច់ដោយឡែករយៈពេល ៨ ថ្ងៃនៅឯគេហដ្ឋាន ដាក់កំហិតដំណើរការ និងយកសំណាកម្តងទៀតនៅថ្ងៃទី ១៤។
![]() |
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem ថ្លែងក្នុងកិច្ចប្រជុំ |
ក្នុងពេលជាមួយគ្នានោះ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ ទីក្រុង ហូជីមិញ ផ្តោតសំខាន់លើការបំពេញភារកិច្ចពីរដើរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពដាច់ខាតនិងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ ទីក្រុងនេះនឹងបង្កើតលក្ខខណ្ឌជាអតិបរិមាសម្រាប់អ្នកជំនាញបរទេសនិងជនបរទេសចូលមកធ្វើការក្រុងហូជីមិញ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម