• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញប្តេជ្ញា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិក

ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ អប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យានៃប្រទេសជាតិទាំងមូល ទីក្រុងហូជីមិញមានឋានៈយ៉ាងសំខាន់ក្នុងខ្សែសង្វាក់តភ្ជាប់រវាងវៀតណាមនិងសហរដ្ឋអាមេរិក។

  Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ (រូបថត៖ Xuan Khu/TTXVN)  

  លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា សហរដ្ឋអាមេរិក-វៀតណាម។ (រូបថត៖ Xuan Khu/TTXVN)  

ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២៤៦ ទិវាបុណ្យជាតិសហរដ្ឋអាមេរិក ដែលស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញរៀបចំឡើងនាយប់ថ្ងៃទី ១២ ខែកក្កដា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់អាមេរិក ហើយបានចាត់ទុកថា ទីក្រុងហូជីមិញនៅមានប្រការជាច្រើនដើម្បីរៀនសូត្រ ជាពិសេសក្នុងបរិបទដែលវៀតណាមបានរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតាមទិសដៅអភិវឌ្ឍន៍បៃតង ប្រកបដោយចីរភាព។ ទីក្រុងបានកំណត់ថា កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ជានិច្ចកាលជាខ្លឹមសារផ្លាស់ប្តូរស្នូល និងជាអនាគតនៃទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ ហើយក៏ដៃគូសហរដ្ឋអាមេរិក។ ទីក្រុងបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអាមេរិក វិនិយោគ និងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ។

ថ្លែងមតិនៅពិធីនេះ លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា សហរដ្ឋអាមេរិក-វៀតណាម បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅជំរុញគោលដៅរួមស្តីពីសេដ្ឋកិច្ច សន្តិសុខសុខាភិបាល បរិស្ថាន និងអប់រំ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមមួយដ៏សម្បូរធូធារ ឯករាជ្យ និងសម្បូររុងរឿង។ សហរដ្ឋអាមេរិកបានគាំទ្រការដែលវៀតណាមការពារអធិបតេយ្យភាពលើដែនអាកាស ដីគោក និងសមុទ្រ ហើយបច្ចុប្បន្ននេះគឺនៅលើបណ្តាញអ៊ីនធឺណែត និងប្រកាន់ខ្ជាប់នូវការប្តេជ្ញា បន្តដោះស្រាយផលវិបាកនៃសង្គ្រាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើវិស័យនានាដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី។

Top