• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបំផុសពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ ២០២២

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការដឹកនាំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុងហូជីមិញបានបើកយុទ្ធនាការចលនា បរិច្ចាកឈាមដោយស្ម័គ្រចិត្តក្នុងឱកាសពិធីបុណ្យតេត និងនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ ២០២២។

ប្រជាជននៅភូមិសាស្ត្រទីក្រុងហូជីមិញមកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ថ្ងៃទី១០ ខែកុម្ភៈ។ (រូបថត៖ VOV)

យុទ្ធនាការនេះ បានប្រព្រឹត្តិទៅចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី ៩ ខែមិនា ដោយមានគោលដៅទទួឈាមបានចំនួន ៤៤.០០០ ឯកតា។ ថ្ងៃកំពូលនេះគឺជាពិធីបុណ្យបរិច្ចាគឈាមរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១០ និង ១១ ខែកុម្ភៈ នៅឯអាគារវប្បធម៌យុវជនដែលត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមជាង ១.៥០០ នាក់។

លោក Le Minh Hong មនុស្សម្នាក់ដែលបានបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ៧៧ ដង និងបន្តចូលរួមក្នុងការបរិច្ចាកឈាមលើកនេះ បានចែករំលែកថា៖ រូបខ្ញុំផ្ទាល់ ក៏ដូចជាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាច្រើនទៀត តែងតែចង់នាំមកនូវក្តីស្បាយរីករាយបំផុត ហើយជាពិសេសគឺដំណក់ឈាមដ៏កម្ររបស់ខ្លួនជូនដល់អ្នកជំងឺ។ ដោយការរួមវិភាគទានដ៏សាមញ្ញនិងតិចតូចរបស់ខ្លួន យើងខ្ញុំសង្ឃឹមថានឹងរួមចំណែកដ៏មានអត្ថន័យដល់ចលនាបរិច្ចាគឈាមរបស់ទីក្រុងហូជីមិញ

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top