• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI

គម្រោងមជ្ឈមណ្ឌលទិន្នន័យ AI ដែលមានទីតាំងនៅក្នុងមណ្ឌលឧស្សាហកម្ម Tan Phu Trung ទីក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគចំនួន ២,១ ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ។

ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមវិនិយោគិន នៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc នៅព្រឹកថ្ងៃទី ១១ ខែមីនា។

គម្រោងនេះត្រូវបានតម្រងទិស សម្រាប់ផ្គត់ផ្គង់សមត្ថភាពគណនា បម្រើតម្រូវការនៃបញ្ញាសិប្បនិម្មិត និងការគណនាកម្រិតខ្ពស់ សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាតម្រូវការ AI ដែលជាកម្មសិទ្ធិរបស់សវៀតណាម។ បច្ចេកវិទ្យានៃគម្រោងនេះ ធានាបាននូវភាពសមស្របតាមនិន្នាការអភិវឌ្ឍន៍ទូទៅ បំពេញតាមស្តង់ដារបច្ចេកទេសខ្ពស់ សន្សំសំចៃថាមពល និងស្និទ្ធស្នាលជាមួយបរិស្ថាន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI នៅមណ្ឌលឧស្សាហកម្ម Tan Phu Trung។ រូបថត៖ Thu Hoai/TTXVN

គម្រោងនេះមានគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យទំនើប និងបំពេញស្តង់ដារអន្តរជាតិ; ជំរុញការស្រាវជ្រាវនិងការអនុវត្តបញ្ញាសិប្បនិម្មិតនៅក្នុងផ្នែក និងវិស័យផ្សេងៗ; រួមចំណែកដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅទីក្រុងហូជីមិញ។

ជាមួយនឹងការអនុវត្តគម្រោងនេះ ទីក្រុងហូជីមិញនឹងក្លាយជាមូលដ្ឋានដំបូងគេនៅក្នុងប្រទេសដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដោយរួមចំណែកដល់ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ក៏ដូចជាបញ្ហាផ្សេងទៀតដែលទីក្រុងកំពុងប្រឈមមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top