ព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាមបំផុសចលនាសន្សំសំចៃថាមពល 11/03/2026 កាលពីយប់ថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសន្តិសុខថាមពល ដើម្បីពិភាក្សាអំពីដំណោះស្រាយធានាប្រភពផ្គត់ផ្គង់ថាមពល និងរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេងឆៅ; អនុវត្តន៍ភ្លាមៗនូវលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីវៀតណាមជាមួយមេដឹកនាំបណ្ដាប្រទេសឈូងសមុទ្រពែក្សនាពេលថ្មីៗនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ ហោយធានាប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈ ៣០% មកពីការនាំចូល។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កសាងសេណារីយ៉ូនានា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ អនុវត្តន៍ការកែតម្រូវតម្លៃដ៏សមស្រប និងមានប្រសិទ្ធភាព។លោកនាយករដ្ឋមន្ត្រី បានយល់ព្រមជាមួយសំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លើការប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ ស្របតាមបទប្បញ្ញត្តិ ដោយអនុវត្តភ្លាមៗនៅថ្ងៃទី១១ ខែមីនា។ ក្រសួងហិរញ្ញវត្ថុ ស្នើផែនការជាបន្ទាន់ ដើម្បីកែតម្រូវពន្ធការពារបរិស្ថានលើផលិតផលប្រេងឥន្ធនៈឱ្យមកត្រឹម ០% ហើយរាយការណ៍ទៅរដ្ឋាភិបាលនៅថ្ងៃទី១២ ខែមីនា។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងការប្រើប្រាស់ប្រេងសាំងជីវសាស្ត្រ E10 ព្រមទាំងបំផុសចលនាសន្សំសំចៃថាមពល ប្រើប្រាស់ថាមពលបៃតង និងកាត់បន្ថយការបំភាយឧស្ម័នផងដែរ៖“បំផុសចលនាសន្សំសំចៃថាមពល និងប្រើប្រាស់ថាមពលបៃតង កាត់បន្ថយការបំភាយឧស្ម័ន។ ជំរុញខ្លាំងការឃោសនា ជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម លើកទឹកចិត្តដល់ការផ្លាស់ប្តូរទៅជាយានយន្តអគ្គិសនី និងឥន្ធនៈស្អាត។ នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរ។ វាជាចលនាសន្សំសំចៃថាមពល ហើយក៏ការផ្លាស់ប្តូរថាមពលផងដែរ។ សន្សំសំចៃប្រេងឥន្ធនៈ ក្នុងសកម្មភាពដឹកជញ្ជូន លើកទឹកចិត្តដល់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ”។លោកនាយករដ្ឋមន្ត្រីបានចាត់តាំងឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតលើការស្រាវជ្រាវ និងអនុវត្តកម្មវិធីបម្រុងប្រេងជាតិ; កសាងយុទ្ធសាស្ត្រខ្លួនទីពឹងខ្លួនផ្នែកថាមពល; ក្រសួងហិរញ្ញវត្ថុបែងចែកថវិកាពីមូលនិធិសង្គ្រោះបន្ទាន់ដើម្បីធានាសន្តិសុខថាមពលជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:ប្រេងសាំងជីវសាស្ត្រ E10 សន្តិសុខថាមពលជាតិ លោកនាយករដ្ឋមន្ត្រី

កាលពីយប់ថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសន្តិសុខថាមពល ដើម្បីពិភាក្សាអំពីដំណោះស្រាយធានាប្រភពផ្គត់ផ្គង់ថាមពល និងរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNAថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេងឆៅ; អនុវត្តន៍ភ្លាមៗនូវលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីវៀតណាមជាមួយមេដឹកនាំបណ្ដាប្រទេសឈូងសមុទ្រពែក្សនាពេលថ្មីៗនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ ហោយធានាប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈ ៣០% មកពីការនាំចូល។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កសាងសេណារីយ៉ូនានា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ អនុវត្តន៍ការកែតម្រូវតម្លៃដ៏សមស្រប និងមានប្រសិទ្ធភាព។លោកនាយករដ្ឋមន្ត្រី បានយល់ព្រមជាមួយសំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លើការប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ ស្របតាមបទប្បញ្ញត្តិ ដោយអនុវត្តភ្លាមៗនៅថ្ងៃទី១១ ខែមីនា។ ក្រសួងហិរញ្ញវត្ថុ ស្នើផែនការជាបន្ទាន់ ដើម្បីកែតម្រូវពន្ធការពារបរិស្ថានលើផលិតផលប្រេងឥន្ធនៈឱ្យមកត្រឹម ០% ហើយរាយការណ៍ទៅរដ្ឋាភិបាលនៅថ្ងៃទី១២ ខែមីនា។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងការប្រើប្រាស់ប្រេងសាំងជីវសាស្ត្រ E10 ព្រមទាំងបំផុសចលនាសន្សំសំចៃថាមពល ប្រើប្រាស់ថាមពលបៃតង និងកាត់បន្ថយការបំភាយឧស្ម័នផងដែរ៖“បំផុសចលនាសន្សំសំចៃថាមពល និងប្រើប្រាស់ថាមពលបៃតង កាត់បន្ថយការបំភាយឧស្ម័ន។ ជំរុញខ្លាំងការឃោសនា ជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម លើកទឹកចិត្តដល់ការផ្លាស់ប្តូរទៅជាយានយន្តអគ្គិសនី និងឥន្ធនៈស្អាត។ នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរ។ វាជាចលនាសន្សំសំចៃថាមពល ហើយក៏ការផ្លាស់ប្តូរថាមពលផងដែរ។ សន្សំសំចៃប្រេងឥន្ធនៈ ក្នុងសកម្មភាពដឹកជញ្ជូន លើកទឹកចិត្តដល់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ”។លោកនាយករដ្ឋមន្ត្រីបានចាត់តាំងឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតលើការស្រាវជ្រាវ និងអនុវត្តកម្មវិធីបម្រុងប្រេងជាតិ; កសាងយុទ្ធសាស្ត្រខ្លួនទីពឹងខ្លួនផ្នែកថាមពល; ក្រសួងហិរញ្ញវត្ថុបែងចែកថវិកាពីមូលនិធិសង្គ្រោះបន្ទាន់ដើម្បីធានាសន្តិសុខថាមពលជាតិ៕
អត្ថបទផ្សេងទៀត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ11/03/2026ព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការថាមពលជាមួយសហគ្រាសអាមេរិក11/03/2026ព័ត៌មានVSE 2026៖ លើកកម្ពស់ឋានៈនៃឧស្សាហកម្មវៀតណាម11/03/2026ព័ត៌មានទីក្រុងហូជីមិញនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI11/03/2026ព័ត៌មានវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP និង WHO ក្នុងការកែលម្អគុណភាពខ្យល់11/03/2026ព័ត៌មានកៀរគរនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់”11/03/2026ព័ត៌មានវិបត្តិមជ្ឈិមបូព៌ា៖ IEA ស្នើឱ្យបញ្ចេញប្រេងបម្រុងខ្ពស់កំណត់ត្រា ដើម្បីធ្វើឱ្យតម្លៃធ្លាក់ចុះ11/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត